ស្ថានទូត​ឥណ្ឌា​មិន​អស់​ចិត្តនឹង​ការពិនិត្យ​វីរុស​កូ​វីដ​១៩​នៅលើ​សាច់​ក្របី​នាំចូល​ពី​ឥណ្ឌា និង ស្នើឱ្យ​កម្ពុជា​ពិនិត្យ​ម្តងទៀត​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ស្ថានទូត​ឥណ្ឌា​មិន​អស់​ចិត្តនឹង​ការពិនិត្យ​វីរុស​កូ​វីដ​១៩​នៅលើ​សាច់​ក្របី​នាំចូល​ពី​ឥណ្ឌា និង ស្នើឱ្យ​កម្ពុជា​ពិនិត្យ​ម្តងទៀត​

ភ្នំពេញៈ​ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​ប្រទេស​កម្ពុជា មិន​អស់ចិត្ត​ចំពោះ​ការរកឃើញ​វីរុស ​កូ​វីដ​-១៩ នៅលើ​សាច់​ក្របី​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា​មក​ប្រទេស​កម្ពុជា​និង​បាន​ស្នើសុំ​ឲ្យ​ធ្វើតេស្ដ​ម្ដងទៀត​។​នេះ​បើតាម​ប្រភព​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩​របស់​ក្រសួងសុខាភិបាល​នៅ​សៀ​ល​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២១​។​​ប្រភព​ដដែល​បន្តថា ស្ថានទូត​ឥណ្ឌា​បាន​អះអាងថា សាច់​ក្របី នេះ ត្រូវបាន​ត្រួតពិនិត្យ​ពី​មន្ទី​ពិសោធន៍​ឥណ្ឌា ស្របតាម​ស្ដង់ដារ ISO ត្រឹមត្រូវ​មុននឹង​នាំ​ចូលមក​ប្រទេស​កម្ពុជា​។ មួយវិញទៀត​សាច់​ក្របី​នេះ នាំ​ចេញមក​តាម​ផ្លូវទឹក​តាំងពី​ខែមេសា​មកដល់​កម្ពុជា​នៅ​ខែកក្កដា ដែល​គ្មាន​ភ័ស្ដុតាង​វិទ្យាសាស្ត្រ​ណា​បង្ហាញថា វីរុស​កូ​វីដ​-១៩ អាចរ​ស់បាន​លើ​សម្ភារ​វេច​ខ្ចប់​អាហារ និង​ចំណីអាហារ ក្នុង​រយៈពេល​ជិត​បី​ខែ​នោះទេ​។​

​គួររំលឹកថា សាច់​ក្របី​ក្លាស្សេ​ចំនួន​ពីរ​កុងតឺន័រ​ដែល​នាំចូល​មកពី​ប្រទេស​ឥណ្ឌា​ត្រូវបាន​គយ និង​រដ្ឋាករ​កម្ពុជា ត្រួតពិនិត្យ​និង​រកឃើញ​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​។​ចំណែក​ក្រសួងសុខាភិបាល​ប្រកាសថា សាច់​ក្របី​បង្កក​ពីរ​កុងតឺន័រ ក្នុងចំណោម​ប្រាំ​កុងតឺន័រ​ត្រូវបាន​រកឃើញ​មេរោគ​នេះ​។​តាម​គម្រោង​សាច់​ក្របី​នេះ​នឹង​យកទៅ​ដុត​បំផ្លាញចោល​នៅក្នុង​ខេត្តកំពង់ស្ពឺ​ប៉ុន្តែ​នៅ​មិនទាន់​កំណត់​ថ្ងៃ​ជាក់លាក់​នៅឡើយ​ទេ​។​​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧​ខែកក្កដា​នេះ​ថា សាច់​ក្របី​ក្លាស្សេ​ចំនួន​ពីរ​កុងតឺន័រ​នឹងត្រូវ​នាំយកមក​ដុតបំផ្លាញ​ចោល​នៅ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។​

ប៉ុន្តែ​នៅ​មិនទាន់​កំណត់​ថ្ងៃ​ជាក់លាក់​នៅឡើយ​ទេ​។​លោក​បាន​បញ្ជាក់ថា ចំពោះ​ទីតាំង​ដែល​ត្រូវ​ដុតបំផ្លាញ​សាច់​ក្របី​ចោល​នោះ គឺ​នៅ​ទីតាំង​ដែល​បូជាសព​អ្នក​ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​។​យោងតាម​លិខិត​របស់លោក​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋា​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ បាន​ជម្រាប​ទៅ​ប្រធាន​ក្រុមហ៊ុន អើ​ស្កា​រី ម៉ិ​នវ​ស​ម៉ិ​ន & ខន​ស្ត្រា​ក់សិន ឯ​.​ក ស្តីពី​ករណី​លទ្ធផល​វិជ្ជមាន​នៃ​វីរុស SARS-Cov-2 លើ​ផលិតផល​សាច់​ក្របី​បង្កក​នាំចូល​ពី​ប្រទេស​ឥណ្ឌា ចំនួន​ពីរ​កុង​តី​ន័​រ ដែល​កំពុង​ស្ថិតនៅ​ទីលាន​ផែស្ងួត​ត្រី​កួដ ដោយ​ផត​។​​

លោក​គុណ ញឹម បាន​ជម្រាប​ទៅ​ប្រធាន​ក្រុមហ៊ុន​ថា អនុលោម​តាម​ប្រការ​២ នៃ ប្រកា​សលេខ ៣០៤ សហវ .​ប្រក ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ គណៈកម្មការ​ចំពោះ​កិច្ច​មាន​ភារកិច្ច​ចាត់វិធានការ កម្ទេចចោល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ផ្សេងទៀត​ដែល​បាន​រកឃើញថា​មាន​វីរុស​កូ​វីដ​-១៩​។​ក្នុងន័យនេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វិ​t១៩ និង​ក្នុងនាម​គណៈកម្មការ​ចំពោះ​កិច្ច​ខ្ញុំ​ស្មើ លោក​ប្រធាន​ក្រុមហ៊ុន​ចូលរួម​ជាមួយ​ក្រុមការងា​រ​ចម្រុះ ដើម្បី​ចាត់វិធានការ​កម្ទេចចោល​សាច់​ក្របី​បង្កក​ផ្ទុក​ក្នុង​កុងតឺន័រ ទាំងពីរ​ទូ (MNBU0153955 & MNBU0064694) ដែល​បាន​រកឃើញ​វិ​រុស​ក្ខី​វិ​៥-១៩ តាម​នីតិវិធី។



















No comments:

Post a Comment

Pages