ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​រំឭក​ដល់​អ្នកសារព័ត៌មាន​ កុំឱ្យ​ប្រើប្រាស់​សិទ្ធិ និង​តួនាទី​របស់​ខ្លួន​ហួស​ព្រំដែន​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​រំឭក​ដល់​អ្នកសារព័ត៌មាន​ កុំឱ្យ​ប្រើប្រាស់​សិទ្ធិ និង​តួនាទី​របស់​ខ្លួន​ហួស​ព្រំដែន​

 


ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំឭកដល់អ្នកសារព័ត៌មានកុំឱ្យប្រើប្រាស់សិទ្ធិនិងតួនាទីហួសព្រំដែនច្បាប់កំណត់ ដើម្បីគេចផុតពីបញ្ហាប្រឈម និងការចោទប្រកាន់ផ្សេងៗ។

ក្នុងឱកាសអញ្ជើញជាអធិប តីកិច្ចប្រជុំប្រចាំសប្តាហ៍ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា អ្នកសារព័ត៌ មានមានសិទ្ធិក្នុងការបញ្ចេញ មតិ តែត្រូវប្រើប្រាស់សិទ្ធិនិងតួនាទីភារកិច្ចឱ្យត្រឹមត្រូវទៅ តាមព្រំដែនការកំណត់ដោយច្បាប់មិនត្រូវប្រើប្រាស់សេរី ភាពនោះ ហួសព្រំដែនដែលអាចធ្វើឱ្យប៉ះពាល់អ្នកដទៃ។

ឯកឧត្តម បញ្ជាក់ថា ប្រសិនបើអ្នកសារព័ត៌មានប្រើប្រាស់សិទ្ធិ ក្រមសីលធម៌វិជ្ជាវិជ្ជាជីវៈសារព័ត៌មានខុស ពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា សម្រាប់អ្នក សារព័ត៌មានគឺមានសិទ្ធិ ហើយការប្រើប្រាស់សិទ្ធិសេរីភាពនោះ កុំហួសព្រំដែនដែលអាចធ្វើឱ្យប៉ះពាល់ ឬក្លាយជាការបរិហារ ទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

 «ឯកឧត្តមរដ្ឋមន្ត្រីលោកបានលើកអំពីតួនាទី ការយកចិត្តទុកដាក់នៅក្នុងការពង្រឹងអំពីតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មានធ្វើយ៉ាងណាឱ្យការប្រកបវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអនុវត្តទៅតាមច្បាប់និងលិខិតបទដ្ឋានដែលមានជាធរមានពាក់ព័ន្ធទៅនឹងការអនុវត្តភារកិច្ចរបស់អ្នកសារព័ត៌មាននេះគឺឯកឧត្តមរដ្ឋមន្ត្រីលោកបានសង្កត់ធ្ងន់អំពីការប្រើប្រាស់សិទ្ធិនិងតួនាទីភារកិច្ចក្នុងនាមជាអ្នកសារព័ត៌មាន ធ្វើយ៉ាងណាបែងចែកឱ្យបានច្បាស់លាស់អំពីការអនុវត្តតួនាទីឬក៏សិទ្ធិ ក្នុងការបញ្ចេញមតិក៏ដូចជាប្រើប្រាស់សិទ្ធិឱ្យបានត្រឹមត្រូវទៅតាមព្រំដែនការកំណត់ដោយច្បាប់ ជៀសវាងការប្រើប្រាស់វិជ្ជាជីវៈសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានមិនពិតប្រាសចាក អំពីក្រមសីលធម៌ដូចជាបទដ្ឋានគតិយុត្តិមានជាធរមាន។ 

ត្រង់ចំណុចនោះឯកឧត្តមរដ្ឋមន្ត្រីចង់សង្កត់ធ្ងន់អំពីសិទ្ធិបញ្ចេញមតិ ហើយការប្រើប្រាស់សេរីភាពនោះហួសព្រំដែនដែលអាចធ្វើឱ្យប៉ះពាល់ ឬក៏ក្លាយជាការបរិហារទៅដល់ស្ថាប័នឬក៏បុគ្គលផ្សេងៗដែលនាំឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន »។ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងទៀតថា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំឭកទៅដល់អគ្គនាយកដ្ឋានជំនាញនៅក្នុងការយកចិត្តទុកដាក់ក្នុងការពង្រឹងក៏ដូចជាពិនិត្យទៅលើការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅកម្ពុជាធ្វើយ៉ាងណាឱ្យការអនុវត្តវត្តនោះ ត្រូវអនុលោមតាមក្រមសីលធម៌ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់៕

No comments:

Post a Comment

Pages