លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៖ ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ រប់ស សម្តេចតេជោ ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែន បានទទួលផ្លូវមួយខ្សែប្រើប្រាស់ជាប្រយោជន៍សាធារណៈ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៖ ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ រប់ស សម្តេចតេជោ ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែន បានទទួលផ្លូវមួយខ្សែប្រើប្រាស់ជាប្រយោជន៍សាធារណៈ

ភ្នំពេញ៖លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន លោក សុខ អឿន  លោក សុខ សាន្ត និង លោក សម វង បន្ទាប់ពីបានបញ្ចប់វិវាទដែលមានទីតាំងទំនាស់ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរៀបចំពិធីនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១។

គួររំលឹកផងដែរថា ករណីទំនាស់ដីធ្លីនេះ ជាទំនាស់រ៉ាំរៃដែលមានរយៈពេល ១២ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ។ ការដោះស្រាយទំនាស់ត្រូវបានបញ្ជប់ដោយបានការឯភាពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នាខ្ពស់ក្រោមសមត្ថកិច្ច និងយន្តការសម្របសម្រួលដោះស្រាយទំនាស់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយបានចាត់តាំងឲ្យគណៈប្រតិភូចុះអង្កេតស្រាវជ្រាវដល់ទីតាំងទំនាស់ និងបានចាត់ ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំជាច្រើនលើក ច្រើនសារក្នុងក្របខណ្ឌជំនាញ និងក្របខណ្ឌអន្តរក្រសួងដោយសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ រហូតឈានដល់ការព្រមព្រៀងឯកភាពបញ្ចប់វិវាទទាំងស្រុង ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយក្តីសោមនស្សរីករាយ មិត្តភាព និងសុខុដុមរម្យនារវាងគូរភាគីទាំងសង្ខាង ដោយបានឯកភាពធ្វើការបើកផ្លូវលេខ ១៩៧៨ ត្រង់ចំណុចទីតាំងដែលមានទំនាស់រវាង លោក សុខ អឿន និងលោក សុខ សាន្ត លោក សម វង ទំហំទទឹង៨ម៉ែត្រ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ស្របតាមគោលការណ៍ជាយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

វត្តមានថ្ងៃនេះ ក៏មាន ឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ជាសក្ខីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង ផងដែរ ៕














No comments:

Post a Comment

Pages