លោក​ប៉ូលិស អ៊ុន សំអាត ដែល​អួតថា «១​អាទិត្យ​ធ្វើការ​តែ​១​ថ្ងៃ​» ត្រូវបាន សម្ដេច​ក្រឡាហោម ស ខេង ដកហូត​មុខតំណែង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក​ប៉ូលិស អ៊ុន សំអាត ដែល​អួតថា «១​អាទិត្យ​ធ្វើការ​តែ​១​ថ្ងៃ​» ត្រូវបាន សម្ដេច​ក្រឡាហោម ស ខេង ដកហូត​មុខតំណែង



កណ្តាល៖លោក​អនុសេនីយ៍ឯក អ៊ុន សំអាន អត្តលេខ ៦៥១៤៤ ជា​នាយរង​ផ្នែក នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ចំណុះ​ស្នង ការដ្ឋាន​នគរបាល ខេត្តកណ្តាល ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​អនុវត្ត​វិន័យ ដោយ «​ដកហូត​មុខតំណែង ឋានន្តរសក្ដិ និង​បណ្ដេញ​ចេញពី ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​» ដោយ​មូលហេតុ ល្មើស​វិន័យ របស់​កងកម្លាំង​នគរបាលជាតិ ។ នេះ​បើ​យោងតាម​ប្រកាស​របស់ សម្ដេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ ដែល ទើប​ទទួលបាន នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ ។​

​គួររំលឹកថា មានការ​បែកធ្លាយ​សំឡេង លោក​អនុសេនីយ៍ឯក អ៊ុន សំអាត នាពេល កន្លងមក ដោយបាន​អួតអាង ថា «១​អាទិត្យ​ធ្វើការ​តែមួយ​ថ្ងៃ​ទេ​» ។​តាមរយៈ​សារ​សំឡេង ដែល​ទទួលបាន គឺ​លោក អ៊ុន សំអាត និយាយថាៈ «​អ្នកខ្លះ​យាម ទាំងយប់ ទាំង​ថ្ងៃ មិនមែន​ដូច​អញ ១​អាទិត្យ​ធ្វើការ តែ​១​ថ្ងៃ​ទេ រកស៊ី ៦​ថ្ងៃ ព្រលឹម​ឡើង មក​ស្អាង ល្ងាច​ឡើងទៅ​តាខ្មៅ វិញ​» ។​

​លោក អ៊ុន សំអាត ថ្មីៗ​នេះ ក៏មាន​ករណី​មួយទៀត គឺ​ព្រោះតែ​ខឹង​ឆ្កែ​ព្រុស ដេញ​ខាំ បាន​ទាញ​កាំភ្លើង ខ្យល់​បាញ់ ៤ គ្រាប់ នាំអោយ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ស្មាន​តែមាន​ករណី​អ្វី​កើតឡើង កាលពី​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ផងដែរ ៕/V​-PC

  

No comments:

Post a Comment

Pages