សមត្ថកិច្ចបញ្ជូន​មេខ្យល់ ​ក្រុមហ៊ុន UNICITY ចំនួន​៧​នាក់ ទៅ​តុលាការ ក្រោយ​រក​ឃើញ​សមាជិក​២​នាក់ ផ្ទុក​កូ​វី​ដ-១៩ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សមត្ថកិច្ចបញ្ជូន​មេខ្យល់ ​ក្រុមហ៊ុន UNICITY ចំនួន​៧​នាក់ ទៅ​តុលាការ ក្រោយ​រក​ឃើញ​សមាជិក​២​នាក់ ផ្ទុក​កូ​វី​ដ-១៩

ខេត្តតាកែវ ៖ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានអោយ​ដឹង​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២១​នេះ​ថា បន្ទាប់​ពី​បាន​ឃាត់​សាកសួរ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៧​នាក់ ស្រី​០២​នាក់​(​មេខ្យល់​) ដែល​ជា​តំណាង​ចែកចាយ​ផលិតផល​បំប៉ន​សុខភាព​របស់​ក្រុមហ៊ុន​ យូ​នី​ស៊ី​ធី (UNICITY) មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ ហើយ​ស្វែងរក​ម្ចាស់​ក្រុមហ៊ុន​ជា​បន្ត ។មនុស្ស​ចំនួន​០៧​នាក់ ស្រី​០២​នាក់​(​មេខ្យល់​) រួម​មាន ៖១-​ឈ្មោះ ស៊ី ណាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​កែវ​ស្នា ឃុំ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង ។

២-​ឈ្មោះ ស្រេង បា​និ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តា​មឿ​ន ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។៣-​ឈ្មោះ អ៊ុយ សិលា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ សង្កាត់​កំពត ក្រុង​កំពត ខេត្តកំពត ។៤-​ឈ្មោះ ប៉ិច សា​បឿន ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​កែ​ស្នា ឃុំ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង ។៥-​ឈ្មោះ កែវ ឌី​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​គ្រួ​ស ឃុំ​សូ​គង ស្រុក​កងមាស ខេត្តកំពង់ចាម ។៦-​ឈ្មោះ នូ ច​ន្ថ​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​គ្រួ​ស ឃុំ​សូ​គង ស្រុក​កងមាស ខេត្តកំពង់ចាម ។

៧-​ឈ្មោះ សន ឧត្ដម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ចំការ​បី សង្កាត់​ដំណាក់​ចង្អើរ ក្រុងកែប ខេត្ត​កែប ។ ដោយ​មានការ​ជួបជុំ​របស់​ពួក​គេ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ ។ការ​ឃាត់ខ្លួន​នេះ ក្រោយ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ រក​ឃើញ​ប្រជាពលរដ្ឋ​ចំនួន ៣៨៥​នាក់ មក​ពី​ខេត្តតាកែវ កំពត កែប កណ្តាល និង​ខេត្ត​ផ្សេង​ៗ​ទៀត ដោយ​មានការ​ជួបជុំ​របស់​ពួក​គេ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ ។ ទ​ង្វើ​នេះ​វា​បាន​ផ្ទុយ​ពី​ច​ម្រាម​ហាមឃាត់​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​ដាក់ឱ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់ នៅ​ក្នុង​ប្រទេស​កម្ពុជា​អនុវត្ត ដើម្បី​ការពារ​ពី​ជំងឺ​កូ​វី​ដ​-១៩​នោះ ។

ចំណែកឯ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ បានអោយ​កោះសន្តិភាព​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា​នេះ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​មាន វិជ្ជមាន កូ​វី​ដ​-១៩ ចំនួន ២​នាក់​ហើយ ក្នុង​ចំណោម​មនុស្ស​ប្រុស​ស្រី​ទាំង ៣៨៥​នាក់ ដែល​មក​ពី​ខេត្ត​ផ្សេង​ៗ​គ្នា និង​បាន​មក​ប្រមូលផ្តុំ​គ្នា​ល្មើស នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល និង​បម្រាម​របស់​អាជ្ញាធរ​ខេត្ត ដោយ​ក្រុមហ៊ុន Unicity ខាងលើ​នេះ​ហ៊ាន​កៀរគរ​មនុស្ស មក​បើក​វគ្គ​សិក្សា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ពី​ជំនាញ ឬ​អាជ្ញាធរ ព្រមទាំង​ច្បាប់​គ្មាន​ទម្លាប់​អ្វី​ឡើយ ។សូម​បញ្ជាក់​​ថា កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៥ ខែសីហា​នេះ កំលាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្តតាកែវ​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ៣៨៦​នាក់ នៅ​ចំណុច​បុរី​រស្មី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​ប្រមូលផ្តុំ​គ្នា​មក​សិក្សា​វគ្គ​រៀនសូត្រ ផ្នែក​អាហារ​បំប៉ន​សុខភាព Unicity។

ដោយឡែក ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​យូ​នី​ស៊ី​ធី Unicity នេះ​ដែរ​លោក​ឧត្ដមសេនីយ៍ត្រី ញ៉ែ​ម សៅ ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ ក្រោយ​ម្ចាស់បំណុល និង​ជន​រង​គ្រោះ​សហការ​ប្ដឹង​អំពី​គំនិត​ទុច្ចរិត​បោកប្រាស់​តាម​របៀប​ចាស់ ។ជនសង្ស័យ​ទាំង ២​នាក់ ជា​ភ្នាក់ងារ​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន យូ​នី​សុធី Unicity ប្រចាំ​ខេត្ដកំពង់ស្ពឺ ដែល​មានឈ្មោះ១-​ឈ្មោះ វ៉ិ​ត សុខ​រឺ​ន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន យូ​នី​ស៊ី​ធី មាន​ទីលំនៅ​ភូមិ​អូរ​គគី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ ។២-​ឈ្មោះ ជា ប៊ី​ន ភេទ​ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន យូ​នី​ស៊ី​ធី មាន​ទីលំនៅ ភូមិ​ក្រាំង​ពង្រ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ ។

កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ជន​ទាំង​ពីរ​នាក់​ខាងលើ បាន​អះអាង​ថា គាត់​ជា​បុគ្គលិក​ក្រុមហ៊ុន Unicity លក់​ឱសថ​អាហារ​បំប៉ន​សុខភាព ដែល​មានគុណ​ភាព និង​ការ​ទទួល​បាន​ភាព​ជឿជាក់​ពី​មនុស្ស​រាប់​លាន​នាក់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដោយ​ការ​ផ្ដល់​ជូន​នៅ​ការ​ណែនាំ​ប្រឹក្សា​យោបល់​ពី​សំណាក់​អ្នកជំនាញ​(​វេជ្ជសាស្ដ្រ​)​មក​ពី​បរទេស និង​មាន​វេជ្ជបណ្ឌិត​ល្បី​ៗ ដែល​បាន​បញ្ចប់​ថ្នាក់បណ្ឌិត​លើ​ផ្នែក​សុខភាព​រា​ង្គ​កាយ​មនុស្ស ព្យាបាល​ជំងឺ ដោយ​ប្រើ​ឱសថ​អាហារ​បំប៉ន​សុខភាព​ញាំ​ចូល​ទៅ​ខាងក្នុង​ព្យាបាល​ជួសជុល​សិរី​រា​ង្គ​ផ្នែក​ខាងក្នុង​ប្រកបដោយ​ភាព​ជោគជ័យ​១០០% ដោយ​មិន​ចាំបាច់​ការ​ព្យាបាល​ជំងឺ​ដោយ​ការ​ចាក់​ថ្នាំ ព្យួរសេរ៉ូម។បន្ថែម​ពី​នោះ​ពួក​គេ​បាន​បញ្ចុះបញ្ចូល​ឱ្យ​អតិថិជន​របស់​ពួក​គេ​យល់ និង​ទទួលយក​នូវ​គំនិត​វិភាគ នៃ​អាការ​ជំងឺ​ជឿជាក់​ឥត​កែប្រែ​ដោយ​ការ​ធានា និង​លើកយក​ឧទាហរណ៍​ជាក់ស្ដែង ពី​មនុស្ស​ណា​ម្នាក់ ដែល​ធ្លាប់​ឈឺ​រាប់​ខែ​ឆ្នាំ​ហើយ​បាន​ធូរស្បើយ បន្ទាប់​ពី​បាន​ប្រើប្រាស់​នូវ​ឱសថ​អាហារ​បំប៉ន​សុខភាព​របស់​ក្រុមហ៊ុន​គេ​មួយ​រយៈពេល​ខ្លី ដើម្បី​យក​មក​ធ្វើ​ជា​ទេវតា​ប្រែធាតុ បន្លំ​ភ្នែក ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​អតិថិជន​ថ្មី របស់​ពួក​គេ​បន្ដបន្ទាប់​ទៀត ។

បន្ទាប់​ពី​ការ​ជឿជាក់ មក​ពួក​គេ​បាន​ព្យាយាម​អូស​ទាញ អោយ​អតិថិជន​ប្រើប្រាស់​ផលិតផល ដោយ​បាន​ប្រាក់​ចំណេញ​មក​វិញ និង​មានឱកាស​រក​ប្រាក់​ចំណូល បាន​មក​ពី​ការ​ឃោសនា​លក់​ផលិតផល​របស់​ក្រុមហ៊ុន​គេ​បន្ដ ផ្លាស់​ប្ដូរ​ឋានៈ​ពី​អ្នក​ប្រើប្រាស់​ធម្មតា​ទៅ​ជា​ភ្នាក់ងារចែកចាយ​កម្រិត​បឋម និង​អ្នកខ្លះ​ក្លាយជា ប្រធាន​ផ្នែក​គ្រប់គ្រង​តំបន់​ក៏​មាន ដោយ​ការ​យក​ប្រាក់សុទ្ធ​មក​ធ្វើការ​ទិញ​កញ្ចប់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ។ជាក់ស្ដែង​ម្ចាស់បំណុល​ជា​ជន​រង​គ្រោះ ត្រូវ​បាន​តំណាង​ភ្នាក់ងារ​ក្រុមហ៊ុន រួម​ជាមួយ​បក្ខពួក ៤​នាក់​ផ្សេង​ទៀត ណែនាំ​ឱ្យ​ទិញ​កញ្ចប់​តម្លៃ ២៥,០០០​ដុល្លា​អា​មេ​រិ​ក ដោយ​សន្យា​ផ្ដល់​ភាគលាភ ក្នុង​មួយ​ខែ ចំនួន ៣,០០០​ដុល្លា​អា​មេ​រិ​ក និង​ទទួល​បានកា​តមាស ពី​ក្រុមហ៊ុន​សម្រាប់​ការ​បំពេញការងារ​នឹង​ទៅ​ថៃ្ង​អនាគត ចូល​និវត្ដន៍ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ពី ១,៥០០​ដុល្លារ​អា​មេ​រិ​ក ទៅ ៣,៥០០​ដុល្លារ​អា​មេ​រិ​ក មានឱកាស​ទៅ​បរទេស​ដើរ​លេង​តាម​ទ្វីប​អ​រ៉ុ​ប និង​អាស៊ី ។​ល​។

ក្រោយ​ពី​ការ​ពន្យល់​រួច ម្ចាស់បំណុល​ជា​ជន​រង​គ្រោះ បាន​យល់ព្រម ប៉ុន្ដែ​មិន​មាន​ប្រាក់​គ្រប់​ចំនួន ពួក​គេ​បាន​បង្គាប់​ឱ្យ​ជន​រង​គ្រោះ​យក​ទ្រព្យ​ផ្ទាល់ខ្លួន​ទៅ​ដាក់បញ្ចាំ​យក​ប្រាក់ ដោយ​បាន​ណែនាំ​ទីផ្សា​ទទួល​បញ្ចាំ​ឯកជន ងាយ​ឆាប់រហ័ស មិន​ចាំបាច់​រត់ការ​ស្មុគស្មាញ​យូរ​ឡើយ និង​បាន​ធានា​ថា ក្នុង​ករណី​ខែ​ដំបូង​ក្រុមហ៊ុន​ជួយ​ចេញថ្លៃ​ការ​ប្រាក់​ចំនួន ០២​ខែ ។ក្រោយ​ពី​ទទួល​បាន​ប្រាក់​ដល់​ដៃ​ពួក​គេ​ហើយ គឺ​គេចខ្លួន​ជា​រៀង​រហូត មិន​មាន​អ្វី​ដូច​ការ​សន្យា​គ្រា​ដំបូង គឺ​ចេះ​តែ​សន្យា​រក​លេស​នេះ​លេស​នោះ​ថា ក្រុមហ៊ុន​កំពុង​តែ​ចាត់ចែង​នាំ​អតិថិជន​ទៅ​ក្រៅប្រទេស និង​កំពុង​នាំ​ផលិតផល​ថ្មី​ចូល​មក​ទៀត «​កុំ​ភ័យ​ថវិកា​មិន​បាត់បង់​ទេ​» ។សមត្ថកិច្ច​ជំនាញ ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ចូល​ជា​តំណាង​ចែកចាយ​ផលិតផល​បំប៉ន​សុខភាព​របស់​ក្រុមហ៊ុន សូម​មេត្ដា​បញ្ឈប់​ជា​បន្ទាន់ កុំ​ឲ្យ​លង់​ចាញ់កល​ល្បិច​ក្រុម​នេះ​បន្ដ និង​សមត្ថកិច្ច​បញ្ជាក់​ថា បើ​មានរឿង​រ៉ាវ​ដូច​ក្នុង​ករណី​ខាងលើ សូម​មក​ដាក់​ពាក្យបណ្ដឹង ដើម្បី​សមត្ថកិច្ច​ជួយ​រក​យុត្ដិធម៌​ជូន ៕























No comments:

Post a Comment

Pages