ភ្នំពេញៈ មន្ត្រីពន្ធនាគារព្រៃស (ម២) ម្នាក់ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ លោក សេង លាង ចេញដីកាសម្រេច នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ដាក់ឃុំ ក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត ។ជនត្រូវចោទដែលតុលាការ សម្រេចឃុំខ្លួន ឈ្មោះ ញឹម ប៉ែន អាយុ ៤៦ ឆ្នាំ ត្រូវចៅក្រមស៊ើបសួរ បង្គាប់ អោយយកទៅឃុំខ្លួន នៅពន្ធនាគារ (ម១) ព្រៃ ស ។
យោងតាមដីកាបង្គាប់អោយឃុំខ្លួន របស់លោក សេង លាង ជាចៅក្រមស៊ើបសួរ បានបញ្ជាក់ថាៈ ឈ្មោះ ញឹម ប៉ែន អាយុ ៤៦ ឆ្នាំ មានទីលំនៅ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ជននេះ ត្រូវបានដាក់អោយស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវ តុលាការ ពីបទ « រំលោភលើទំនុកចិត្ត » ប្រព្រឹត្តនៅចំណុច ផ្លូវ ៦០ ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៧ បទល្មើស ដែលមានចែង អោយផ្ដន្ទាទោស តាម មាត្រា ៣៩១ មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ និងសាលក្រមព្រហ្មទណ្ឌ មុនអង្គសេចក្ដី លេខ ១៤១ ចុះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលបានសម្រេចឃុំខ្លួន ឈ្មោះ ញឹម ប៉ែន ដាក់ពន្ធនាគារ ជា បណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ រំលោភលើទំនុកចិត្ត។
No comments:
Post a Comment