បញ្ជូន​អាវុធហត្ថ​ខេត្តរតនគិរី ម្នាក់​ទៅ​តុលាការ ក្រោយ​ជេរ​ប្រមាថ និង​វាយ​អាចារ្យ​ភ្លុក ត្រូវ​១​ដៃ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បញ្ជូន​អាវុធហត្ថ​ខេត្តរតនគិរី ម្នាក់​ទៅ​តុលាការ ក្រោយ​ជេរ​ប្រមាថ និង​វាយ​អាចារ្យ​ភ្លុក ត្រូវ​១​ដៃ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា ២០២១​នេះ បាន​ធ្វើការ​ប្រកាស​ព័ត៌មាន អំពី​ការ​អនុវត្ត​ច្បាប់ ទៅ​លើ​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ចំនួន ១​រូប ដែល​បាន​ជេរ​ប្រមាថ និង​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា នា​ពេល​កន្លង​ទៅ ។តាម​សេចក្តីរាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បញ្ជាក់​ថា កាលពី​ពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២១ ម្តាយបង្កើត​របស់​លោក​វរសេនីយ៍ត្រី ទួង ចាន់ មុខងារ​អនុប្រធាន​មន្ទីរ​ភស្តុ​ភារ នៃ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ទទួលមរណភាព ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​មណ្ឌល​សម្រាក​ព្យាបាល​បឹង​កន្សែង បន្ទាប់​មក​ក្រុម​គ្រូពេទ្យ ក៏​បាន​ដឹក​សព​ទៅ​កន្លែង​បូជា ស្ថិត​នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ នៅ​វត្ត​គិរី​សោភ័ណ ហៅ​វត្ត​អូរ​ភ្លង ។

នៅ​កន្លែង​បូជាសព លោក​វរសេនីយ៍ត្រី ទួង ចាន់ បាន​បញ្ចេញ​អាកប្បកិរិយា​ច្រងេងច្រងាង ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ និង​បាន​វាយ​លោក​អាចារ្យ​ភ្លុក ត្រូវ​មួយ​ដៃ ។នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ លោក​វរសេនីយ៍ត្រី ទួង ចាន់ បាន​បង្ហោះ​ព័ត៌មាន តាម​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Chheang Sok ដោយ​សរសេរ​ប្រមាថ​ទៅ​លើ​លោក ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ទៀត​ផង ។នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ស្តាប់​ចម្លើយ​ជនសង្ស័យ ឈ្មោះ ទួង ចាន់ ជា​នាយទាហាន នៃ​កងរាជអាវុធហត្ថ​រតនគិរី បន្ទាប់​មក​បាន​ស្នើ​សុំ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី ធ្វើការ​ឃាត់ខ្លួន​បុគ្គល​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។

ដោយឡែក​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Chheang Sok កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចេញ​លិខិត​សុំ​អភ័យទោស​និង​សរសេរ​សារ​ថា​«​សូម​គោរព​ជូន ឯកឧត្តម ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី និង​លោកតា លោកយាយ អ៊ំ​ប្រុស អ៊ំ​ស្រី ពូ​មីង បងប្អូន កូនក្មួយ​ជនជាតិ​ដើម​ភាគតិច​ទាំងអស់ មេត្តា​យល់យោគ អធ្យាស្រ័យ​ដល់​រូប​ខ្ញុំបាទ ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ ។ ខ្ញុំបាទ​នឹង​ធ្វើការ​សុំ​ទោស ដោយ​សុំ​អនុញ្ញាត​ចូល​ជួប អភិបាលខេត្ត នៅ​សាលាខេត្ត​រតនគិរី ។ សូម​អរគុណ​» ។នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្លាប់​បានអោយ​ដឹង​ថា យោធិន​នៃ​កងរាជអាវុធហត្ថ ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់ ត្រូវ​តែ​ជា​គំរូ ក្នុង​ការ​អនុវត្ត​ច្បាប់ គោរព​វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បើ​បុគ្គល​ណា​មិន​គោរព ឬ​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់ ឬ​អនុវត្ត​ទណ្ឌកម្ម​វិន័យ ដូច​ទិស​ស្លោក​ដែល​បាន​ដាក់​ចេញ “​ចំពោះ​ប្រទេស​ត្រូវ​តែ​ការពារ ចំពោះ​ប្រជា​ត្រូវ​តែ​បម្រើ ច្បាប់​ត្រូវ​តែ​គោរព បទល្មើស​ត្រូវ​តែ​បង្ក្រាប​” ៕

No comments:

Post a Comment

Pages