ខេត្តបន្ទាយមានជ័យ៖តាមការឲ្យដឹងពីមន្ត្រីជំនាញបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅ ដឹងថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១នេះ ពលករនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនាំគ្នា ទិញភេសជ្ជៈ ក្នុងនោះមាន ទឹកអូអ៉ីឈីក ទឹកក្រូច និងអាល់កុលចាក់លាយគ្នាយកមកផឹកបណ្តាលឲ្យពុល (ចំនួន២១នាក់ ) ក្នុងនោះបានស្លាប់៧នាក់ ពលករ១៤នាក់មិនស្លាប់បានបញ្ជូនទៅមន្ទីរពេទ្យ៣កន្លែងផ្សេងគ្នាមានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី នៅខេត្តបន្ទាយមានជ័យនិងទៅមន្ទីរពេទ្យនៅខេត្តសៀមរាប ។មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករដែលពុលធ្ងន់ធ្ងរជាងគេគឺពលករចូលចិត្តផឹកស្រាមិនសូវខកខាន មកចត្តាឡីស័កក្នុងមណ្ឌលហើយបាននាំគ្នាលួចផឹកចាក់ផ្សំចូលគ្នារវាងអាល់កុលអាយ លាយជាមួយទឹកភេសជ្ជ:អូអិឈឺកទឹកក្រួច។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល បានចុះមកពិនិត្យ ស្រាវជ្រាវបន្ថែមជាមួយសមត្ថកិច្ចផ្សេងទៀត ករណីពុល អាល់កុលអាយលាយនឹងទឹកអូអ៉ីឈីកទឹកក្រូចនេះក្រោយពីផឹកហើយបានស្លាប់ចំនួន៣នាក់បន្ទាប់មកស្លាប់៤នាក់ទៀត តមកបានបញ្ជូនទៅសង្រ្គាះនៅមន្ទីរពេទ្យខេត្តសៀមរាប ចំនួន៤នាក់ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី១នាក់ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតចំនួន ១៤នាក់ ។
លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត បានបញ្ជាក់ឲ្យដឹងទៀតថា ការស្លាប់នេះ ដោយសារក្នុងអាល់កុលអាយនោះមានជាតិអេតាណុលកម្រឹតខ្ពស់ ។ប៉ុន្តែលទ្ធផលផ្លូវការត្រូវរង់ចាំការនាំសំណាកទៅពិនិត្យមន្ទីរពិសោធន៍ជាតិនៃក្រសួងសុខាភិបាលសិន។លោកវេជ្ជបណ្ឌិតកែវ ពេជ្ជសុវណ្ណ អតីតអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា ករណីពុលនេះសង្ស័យអាល់កុលមេតាណុលហេីយ បេីយកអាល់កុលធម្មតាឬអេទីលអាល់កុលមកលាយ អត់គ្រោះថ្នាក់ដល់ស្លាប់ទេ។
រីឯសមត្ថកិច្ចជំនាញប្រាប់ថា អាល់កុលបាញ់ឬលាងដៃដែលបង្កពុលខាងលើ មិនទាន់ស្គាល់ប្រភពមកពីណាគ្រាន់តែសន្និដ្ឋានថា ជាផលិតផលអាយ មិនចេញពីក្រុមហ៊ុនដែលទទួលស្គាល់ឡើយ។ហើយជាតិមេតាណុលក្នុងអាល់កុលនោះ ខ្លាំងជាងក្នុងស្រាថ្នាំតាំងកួយ ដែលពុលកន្លងមកក្នុងខេត្តនិងក្នុងប្រទេសទៅទៀតផងដែរ។
No comments:
Post a Comment