ឈ្មោះចែស្រី​ ល្បីល្បាញ ជាឈ្មួញឈើដឹកចេញពីខេត្តព្រះវិហារ មកលក់តាមបណ្ដារាជធានីខេត្ត! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឈ្មោះចែស្រី​ ល្បីល្បាញ ជាឈ្មួញឈើដឹកចេញពីខេត្តព្រះវិហារ មកលក់តាមបណ្ដារាជធានីខេត្ត!

(ព្រះវិហារ)៖ មានសេចក្ដីរាយការណ៍ថា”ចែស្រី”ជាឈ្មួញឈើដ៏ខ្លាំង និងល្បីឈ្មោះជាង១០ឆ្នាំមកហើយ នៅភូមិសាស្ត្រ.ខេត្តព្រះវិហារ និងខេត្តកំពង់ធំ.។ដោយឈ្មួញឈើរូបនេះ បានធ្វើសកម្មភាពដឹក”ឈើ”ប្រភេទលេខ១ ទាំងថ្ងៃទាំងយប់ខណៈសមត្ថកិច្ច.មិនដែលធ្វើការបង្ក្រាបឬទប់ស្កាត់ឡើយ។ជាហេតុនាំឱ្យមុខជំនួញឈើ របស់”ចែស្រី”ទទួលបានភាពជោគជ័យខ្លាំង និងមានសុវត្ថិភាពក្នុងទីផ្សារងងឹត..!។សេចក្តីរាយការណ៍បានឲ្យដឹងថា”ចែស្រី”មានរថយន្តដឹកឈើចំនួន០៦គ្រឿង។ ក្នុងនោះ រថយន្តម៉ាក”តាកូម៉ា”ចំនួន០៣គ្រឿង រថយន្តសាំយ៉ុងចំនួន០៣គ្រឿង ។បើរាប់ទាំងប្អូន”ចែស្រី”ចំនួន០៣នាក់ទៀត អញ្ចឹងក្រុមគ្រួសា”ចែស្រី”មានរថយន្តដឹកឈើជិត១០គ្រឿងឯណោះ..!។

សេចក្តីរាយការណ៍បន្តទៀតថា៖ ឈ្មួញឈើឈ្មោះ”ចែស្រី”បានប្រមូលទិញឈើនៅក្នុង«ស្រុកត្បែងមានជយ័.ស្រុកឆែប.ស្រុកជ័យសែន.នឹងស្រុកសង្គមថ្មី»។ សុទ្ធតែជាប្រភេទឈើលេខ១.មានត្រាច.ផ្ចឹក.គរគី.ពរពេល.ឈើទាំងនោះត្រូវបានគេឈូសលំៗ ។ដើម្បីបន្លំជាឈើគ្រឿងសង្ហារឹម រួចដឹកចេញពីភូមិសាស្ត្រ ស្រុកខាងលើ យកទៅលក់ ។តាមបណ្ដាមួយចំនួនដូចជា៖.កំពង់ធំ.កំពង់ចាម.កណ្ដាល និងរាជធានីភ្នំពេញ ។ប្រភពបង្ហើបថា៖ ព្រោះតែ”ចែស្រី”ឈរជើងប្រមូលទិញឈើប្រភេទលេខ១បែបនេះ! ។ទើបប្រជាពលរដ្ឋ នាំគ្នាសម្រុកចូលកាប់ឈើ.អារឈើនៅក្នុង”ព្រៃឡង់”ព្រៃព្រះរការ”នឹងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យកមកលក់អោយចែស្រីយ៉ាងគគ្រឹកគគ្រេងបំផុត។ព័ត៌មានបឋម





No comments:

Post a Comment

Pages