ល្បែងស៊ីសងខុសច្បាប់មួយកន្លែងនៅចំណុចខាងក្រោយអគ្គិសនីកម្ពុជាវត្តភ្នំ បើកដំណើរឡើងវិញហើយសង្ស័យអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌដូនពេញជាអ្នកបើកភ្លើងខៀវ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ល្បែងស៊ីសងខុសច្បាប់មួយកន្លែងនៅចំណុចខាងក្រោយអគ្គិសនីកម្ពុជាវត្តភ្នំ បើកដំណើរឡើងវិញហើយសង្ស័យអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌដូនពេញជាអ្នកបើកភ្លើងខៀវ


ភ្នំពេញ៖កាលពីពេលកន្លងទៅនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឆ្មក់ចុះបង្រ្កាបជាក់ស្ដែងករណីបើកល្បែងស៊ីសងខុសច្បាប់នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបើកល្បែងជល់មាន់តាមអនឡាញ និងចាក់ល្បែងអាប៉ោង ក្នុងប្រតិបត្តិការនេះកម្លាំងយើងបានធ្វើការឃាត់ខ្លួនជាក់ស្ដែងមនុស្សសរុបចំនួន ៣១នាក់ ក្នុងនោះស្រី ០២នាក់, ម៉ូតូ ១៤គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត ។ បច្ចុប្បន្ន មនុស្សទាំង៣២ខាងលើ ត្រូវបានកម្លាំងយើងកំពុងធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ ។

សូមបញ្ជាក់ផងដែលថា?ក្រោយពីអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ បានបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ខាងលើ មិនទាន់ទាំងបានមួយដង្ហើមជង្រិតផង ពេលនេះបានបើកដំណើរការឡើងវិញហើយ គឺលេងនៅពេលយប់ ដោយគេសង្ស័យថា?អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញជាអ្នកបើកភ្លើងខៀវ ដោយផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ។ក្រុមអ្នកលេងល្បែងបាល់ទះ បានបញ្ជាក់ថា?នៅពេលថ្ងៃទីតាំងខាងលើនេះ គឺបើកលេងល្បែងបាល់ទះមើលទៅធម្មតាទេ?ដើម្បីបំភ័ន្តភ្នែកមហាជន។ប៉ុន្តែនៅពេលយប់គឺបើកលេងល្បែងស៊ីសងខុសច្បាប់ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ដោយម្នាក់ៗមិនខ្លាចឆ្លងនៃរីករាលដាលនៃជំងឺសកលកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍នោះឡើយ?។

ជុំវិញករណីការលួចបើកល្បែងស៊ីសងខុសច្បាប់ខាងលើ ដែលគេសង្ស័យថា?អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញជាអ្នកបើកភ្លើងខៀវនោះ? មហាជនបានសំណូមពរដល់ជំនាញថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការ នគរ បាលនៃក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរ បាលជាតិ ដែលជាអ្នកមើលការខុសត្រូវនេះតែម្តង គួរមានវិធានការបង្ក្រាបចៀសវាងកន្ទេល ធំបន្លំដេកបង្កអោយពលរដ្ឋខ្មែរឆ្កួតវង្វេងនឹងល្បែងស៊ីសងខុសច្បាប់ខាងលើ ក្លាយជាជនរងគ្រោះ បាត់បង់ទ្រព្យ សម្បត្តិ ជម្លោះក្រុមគ្រួសារ និងបង្កើតអោយមានបទល្មើសក្នុងសង្គមផ្ទុយពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិ ភាព ។

សូមបញ្ជាក់ថា?កន្លងមកឯកឧត្តមឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាយ៉ាងតឹងរឹងជាទីបំផុត ដល់សមត្ថកិច្ចក្នុងរាជធានីភ្នំពេញ ត្រូវតែនាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់អោយខាងតែបាន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក៌ដូចជាចូលរួមថែរក្សាសន្តិសុខនិងសវត្ថភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយសុវត្ថភាព។ឯកឧត្តមឃួងស្រេងបានមានប្រសាសន៌បន្តទៀតថា?ចំពោះមេប៉ុស៌្តចៅសង្កាត់ អធិការខណ្ឌឬចៅហ្វាយខណ្ឌ បើគ្មានលទ្ធភាពបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ?គួរតែពួកអស់លោកចុះចេញពីតំណែងទៅ ទុកអោយពួកមេបនល្បែងស៊ីសង មកកាន់តំណែងជំនួសពួកអស់លោកវិញ ហើយពួកអស់លោកទៅដេកអានកាសែតវិញទៅល្អជាង។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតទីតាំងបនល្បែងខាងលើ បានលើកឡើងថា ទីតាំងបនល្បែងមួយកន្លែងនេះបានបើកលួចលេង ហើយអ្នកចូលទៅលេង មានការពពាក់ពពូនប្រមូលផ្តុំក្បាលគ្នាអត់ខ្លាចឆ្លងជំងឺកូវី១៩បន្តិចណាទាល់តែសោះ។ ដោយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីតាំងបនល្បែងមួយកន្លែងនេះ ណាស់ ដោយសារតែពេលខ្លះមានដូចជាប្ដី ដូចជាកូន ដូចជាក្មួយ បានចូលទៅលេង  ហើយពេលពួកគាត់ហាមឃាត់ ប្តី កូន ក្មួយ មិនអោយទៅលេង ពេលខ្លះក៏បង្កជាការឈ្លោះប្រកែកគ្នាក៏មាន ។ រីឯអ្នកលេងខ្លះទៀតក៏កើតជារឿងក្តៅក្រហាយ រករឿងប្រពន្ធកូន ដោយសារតែពួកគេចាញ់ល្បែខាងងនេះ។ពាក់ព័ន្ធនិងករណីបនល្បែងស៊ីសងខាងលើនេះ(បុរសម្នាក់ឈ្មោះម៉ៃ)ជាមេការបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានទទួលស្គាល់ថា?ពិតជាមានការលួចលេងល្បែងស៊ីសងនៅពេលយប់ពិតប្រាកដមែន?។


















No comments:

Post a Comment

Pages