ភ្នំពេញ៖បុរសជាមន្រ្តីយោធាពាក់ស័ក៥ៈម្នាក់កំពុងតែបើករថយន្តដឹកស្រីស្នេហ៍ជាកូនឈ្នួលរបស់ប្រពន្ធដើមដើរលេង ស្រាប់តែប្រពន្ធតាមទាន់កើតជាហិង្សាតប់គ្នាពេញផ្លូវផ្អើលសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ទាំងយប់ ។ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩ៈនឹង១៥នាទីយប់ ថ្ងៃទី១៦ៈខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ៈខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បុរសជាប្ដីកំហូចនោះមាន ឈ្មោះ អឹម ធី ភេទប្រុសមុខរបរជាមន្រ្តីយោធាពាក់ស័ក៥ៈបម្រើការងារនៅក្នុងអង្គភាព-ង{៧០} រីឯស្រីស្នេហ៍របស់ខ្លួនមាន ឈ្មោះថា លីលី ភេទស្រី ដែលត្រូវជាកូនឈ្នួល ឬក៏ជាអ្នកដែលធ្វើការនៅក្នុងផ្ទួះឲ្យប្រពន្ធរបស់ខ្លួនទៀតផង។បើយោងតាមការអះអាងរបស់ស្ត្រីជាប្រពន្ធដើមបានបញ្ជាក់ប្រាប់ឲ្យអ្នកសារព័ត៌មានយើងដឹងថា បុរសនៅត្រូវជាប្ដីកំហូចម្នាក់នេះបានលួចស្រឡាញ់គ្នាជាមួយនឹងនារីដែលត្រូវជាកូនឈ្នួលរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែរូបគាត់ដែលជាប្រពន្ធដើមបានទុកមុខទុកមាត់ឲ្យប្ដីកុំហូចម្នាក់នេះជាង១ៈឆ្នាំមកហើយដើម្បីឱ្យកែខ្លួន រហូតមកដល់យប់ថ្ងៃទី១៦ៈខែធ្នូ ឆ្នាំ២០២១នេះ។
ទើបរូបគាត់មានការសង្ស័យនឹងប្ដីក៏បានធ្វើដំណើរតាមរថយន្តប្ដីរបស់ខ្លួនពីក្រោយរហូតមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានស្ទាក់រថយន្តប្ដីឲ្យឈប់ នៅដើម្បីធ្វើការសួរនាំដែលបែកជាមិនព្រមឈប់នៅតែបើកបន្តរហូតប៉ះពារពាក្យសម្ដីមួយប្រាវទើបកើតទៅដល់ហឹង្សាវ៉ៃបត់គ្នាផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច ហើយក៍មានវត្តមានរបស់លោកអធិការរងខណ្ឌទូលគោកមកជួយធ្វើអន្តរាគមន៍ផងដែរ ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងលោកអធិការរងខណ្ឌទួលគោកបានឲ្យប្រពន្ធដើមនិងមិត្តភក្កិទៅដាក់ពាក្យបណ្ដឹងជាមុនសិនដើម្បីងាយស្រួលសមត្ថកិច្ចក៏ដូចជាកងកម្លាំងកងយុទ្ធពលខេមរៈភូមិន្ទងាយស្រួលនឹងធ្វើការកោះហៅប្ដីកំហូចរូបនោះឲ្យចូលខ្លួនមកដោះស្រាយគ្នាឲ្យបានចុះសុខគ្រប់ជាមួយនឹងប្រពន្ធដើម ៕
No comments:
Post a Comment