ពលរដ្ឋនៅស្រុកស្រីសន្ធរ ស្នើសុំដល់អាជ្ញាធរនិងក្រសួងពាក់ព័ន្ធ សូមមានវិធានការ ចំពោះក្រុមហ៊ុនបូមខ្សាច់ តាមដងទន្លេមេគង្គ ដែលធ្វើសកម្មភាពបូមខ្សាច់ បណ្តាលអោយបាក់ច្រាំងមាត់ទន្លេយ៉ាធ្ងន់ធ្ងរ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពលរដ្ឋនៅស្រុកស្រីសន្ធរ ស្នើសុំដល់អាជ្ញាធរនិងក្រសួងពាក់ព័ន្ធ សូមមានវិធានការ ចំពោះក្រុមហ៊ុនបូមខ្សាច់ តាមដងទន្លេមេគង្គ ដែលធ្វើសកម្មភាពបូមខ្សាច់ បណ្តាលអោយបាក់ច្រាំងមាត់ទន្លេយ៉ាធ្ងន់ធ្ងរ

កំពង់ចាម៖សកម្មភាពសាឡង់បូមខ្សាច់ បានធ្វើកម្មភាពបូមខ្សាច់ ជារៀងរាល់យប់ថ្ងៃ តាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ពិសេសក្រសួងពាក់ព័ន្ធ សូមមានវិធានការផ្លូវច្បាប់ជាបន្ទាន់ ដើម្បីបញ្ជៀសបញ្ហាបាក់ច្រាំងមាត់ទន្លេយ៉ាងធ្ងន់ធ្ងរ អាចបន្តបាក់ដល់ផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។ពលរដ្ឋដែលមានផ្ទះសម្បែងនៅតាមមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសន្ទៃ និងភូមិរការទ្វា ឃុំព្រែកពោធ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានផ្តល់បទសម្ភាសន៌ មកគេហទំព័រ(សាន់ដេ)ដោយបានលើកឡើងថា?បច្ចុប្បន្ននេះក្រុមហ៊ុនបូមខ្សាច់ បានធ្វើសកម្មភាពបូមខ្សាច់ជារៀងរាល់យប់ថ្ងៃ បណ្តាលអោយបាក់ច្រាំងមាត់ទន្លេ យ៉ាងធ្ងន់ធ្ងរអាចឈានទៅដល់ការបាក់ដល់ដីផ្ទះសម្បែងរបស់ពលរដ្ឋទៀតផង។

ប្រភពខាងលើបានបន្តទៀតថា?បើច្រាំងមាត់ទន្លេនៅតែបន្តបាក់ឥតឈប់ឈរបែបនេះ អាចបន្តបាក់រហូតដល់ដីផ្ទះសម្បែងរបស់ពួកគាត់ទៀតផង? ដោយពួកគាត់បានសំណូមពរដល់អាជ្ញាធរនៅក្នុងមូលដ្ឋាន ពិសេសក្រសួងពាក់ព័ន្ធ សូមមានវិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុនបូមខ្សាច់ខាងលើ ដើម្បីបញ្ចៀសបញ្ហាបាក់ច្រាំងមាត់ទន្លេយ៉ាងធ្ងន់ធ្ងរជាទីបំផុត។សូមបញ្ជាក់ផងដែលថា?កាលពីពេលកន្លងទៅនេះ យ៉ាងហោចណាស់មានពលរដ្ឋ៨០ភាគរយហើយ ដែលមានដីធ្លីនៅតាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ បាននាំគ្នាលក់ទៅអោយក្រុមហ៊ុនបូមខ្សាច់គ្រប់ៗគ្នា។មហាជនបានលើកឡើងថា? ប្រជាពលរដ្ឋ ដែលលក់ដីធ្លីតាមមាត់ទន្លេ ទៅអោយក្រុមហ៊ុនបូមខ្សាច់ខាងលើនេះ ថ្ងៃក្រោយបើសិនជាមានការបាក់ដីច្រាំងមាត់ទន្លេបណ្តាលអោយបាត់បង់ផលដំណាំជាដើម ប្រជាពលរដ្ឋទាំងនោះ?មិនអាចមានសិទ្ធប្តឹងផ្តល់ទៅក្រុមហ៊ុនបូមខ្សាច់ខាងលើបានទេ?។

សូមបញ្ជាក់ថា? ពលរដ្ឋរស់នៅក្នុងភូមិសន្ទៃ និងភូមិរការទ្វា ដែលមានផ្ទះសម្បែងនិងផលដំណាំ នៅជាប់និងមាត់ទន្លេមេគង្គ បានសំណូមពរដល់លោកស៊ីមគង់ អភិបាលស្រុកស្រីសន្ធរ និងឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមមេត្តាជួយមានវិធានការទៅលើក្រុមហ៊ុនបូមខ្សាច់ខាងលើ អោយទៅបូមខ្សាច់ អោយឆ្ងាយពីមាត់ច្រាំងទន្លេនិងផ្ទះសម្បែងរបស់ពួកគាត់(ពោល)គឺធ្វើកម្មភាពបូមខ្សាច់យ៉ាងណាតាមបទកដ្ឋានច្បាប់ដែលបានអនុញ្ញាតិ ពីក្រសួងពាក់ព័ន្ធ។ពាក់ព័ន្ធជុំវិញករណីខាងលើនេះលោកស៊ីមគង់ អភិបាលស្រុកស្រីសន្ធរ បានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា? គាត់ជាប់រវល់ប្រជុំបន្តិច។

ដោយឡែកឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់(សាន់ដេ)តាមប្រព័ន្ធតេឡេហ្កាម(Telegram)ថា?(ទទួល​បាន​ ខ្ញុំ​នឹង​ចាត់មន្ទីរជំនាញចុះពិនិត្យ​ និងដោះស្រាយ)។សូមបញ្ជាក់បន្ថែមថា?ពលរដ្ឋដែលរងគ្រោះដោយសារបាក់ច្រាំងមាត់ទន្លេខាងលើនេះ បានបញ្ជាក់ថា?ពួកគាត់មិនបានលក់ដីធ្លីរបស់គាត់ទៅអោយក្រុមហ៊ុនបូមខ្សាច់ខាងលើ ដូចពលរដ្ឋដដ៌ទៃទៀតនោះទេ?។ពលរដ្ឋខាងលើបាននាំគ្នាត្រេតអរជាខ្លាំង នៅចំណាត់ការរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានជួយដោះស្រាយបញ្ហានិងទុក្ខលំបាករបស់ពួកគាត់។













No comments:

Post a Comment

Pages