ម្តេចតេជោ ជាម្លប់ដ៏កក់ក្តៅដល់ពលរដ្ឋខ្មែរគ្រប់ទីកន្លែង!សម្តេចតេជោ ជាម្លប់ដ៏កក់ក្តៅដល់ពលរដ្ឋខ្មែរគ្រប់ទីកន្លែង!(ស្រុកពារាំង ខេត្តព្រៃវែង) - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ម្តេចតេជោ ជាម្លប់ដ៏កក់ក្តៅដល់ពលរដ្ឋខ្មែរគ្រប់ទីកន្លែង!សម្តេចតេជោ ជាម្លប់ដ៏កក់ក្តៅដល់ពលរដ្ឋខ្មែរគ្រប់ទីកន្លែង!(ស្រុកពារាំង ខេត្តព្រៃវែង)


ព្រៃវែង៖កាលពីម្សិលថ្ងៃទី ២៨ ធ្នូ ២០២១ ខ្ញុំនិង លោកពុក លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់និងជាជំនួយការផ្ទាល់សម្តេចតេជោប្រធានគណបក្សប្រជាជន បានចុះជួបសំណេះសំណាលទទួលស្វាគមន៍លោកយាយ លោកតា អុំពូមាមីងបងប្អូនដែលជាសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) ជាង៣០០នាក់ នៅស្រុកពារាំង ខេត្តព្រៃវែង។ 

សន្ទុះនៃកម្លាំងចុះចូលរាល់ថ្ងៃ គឺបង្ហាញកាន់តែច្បាស់ថាបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើងអស់ជំនឿលើក្រុមដឹកនាំអតីតបក្សប្រឆាំងសង្រ្គោះជាតិ និងបក្សថ្មីដែលមានក្រុមនេះកំពុងនៅពីក្រោយ។ ចំណុចខ្សោយបក្សប្រឆាំង(ទាំងក្រុមមុននិងក្រុមក្រោយ) គឺគ្មានសមត្ថភាពដឹកនាំបក្សច្បាស់លាស់ មានតែសន្យាអោយធ្វើធំ និងសុំអោយបង់វិភាគទានគាំទ្របក្ស។ មានពលរដ្ឋជាច្រើនបានលុងផុងខ្លួនជាច្រើនឆ្នាំមកនេះគឺអស់ជំនឿហើយ បើនៅបន្តគាំទ្រគឺមានតែការខូចខាតបាត់បង់និងឈឺចាប់កាន់តែច្រើនឡើងថែមទៀតតែប៉ុណ្ណោះ។ 

សូមអញ្ជើញបងប្អូនទាំងក្នុងនិងក្រៅប្រទេសវិលមករួមរស់នៅក្នុងមហាគ្រួសារ CPP  ក្រោមការដឹកនាំរបស់ សម្តេចតេជោ ដើម្បីកម្ពុជាយើងកាន់តែរុងរឿង។ សម្តេចតេជោ ហ៊ុន សែន អាណិតស្រឡាញ់បងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ហើយតែងតែមានក្តីសណ្តោសប្រណីជានិច្ចចំពោះបងប្អូនអតីតគណបក្សប្រឆាំង។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
















No comments:

Post a Comment

Pages