តើអាជ្ញាធរនិងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ទទួលលាភសក្ការ: ពីមេបនល្បែង ជល់មាន់ តាមទូរទស្សន៍ online និងឆ្នោតទ្បូតូ អស់ហើយទេឬ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តើអាជ្ញាធរនិងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ទទួលលាភសក្ការ: ពីមេបនល្បែង ជល់មាន់ តាមទូរទស្សន៍ online និងឆ្នោតទ្បូតូ អស់ហើយទេឬ

ភ្នំពេញ៖ពលរដ្ឋដែលរស់នៅក្នុងភូមិកន្តោក ឃុំកន្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្តឹងអ្នកសារព័ត៌មាន អោយជួយចុះផ្សាយ ពីករណីទីតាំងបនល្បែងសុីសងអនឡាញជល់មាន់ និងឆ្នោតទ្បូតូ ដែលកំពុងតែបើកលេងជារៀងរាល់ថ្ងៃ បង្ករការរំខាន ស្រែកទ្បូទ្បា គ្មានសណ្តាប់ធ្នាប់ រំខានដល់អ្នកជិតខាង រកពេលសម្រាកដេកពួនមិនបាន។ ដូច្នេះករណីនេះ បើសិនជាលោកឡេង សុខរុន ជាអធិការស្រុកកណ្តាលស្ទឹង បើសិនជាលោកអធិការ មិនមានការពាក់ព័ន្ធ ទទួលសំណូកអំពើពុករលួយ ពីម្ចាស់បនល្បែងខាងលើនេះនោះទេ?សូមលោកអធិការមេត្តាចេញបទបញ្ជាដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកធ្វើការទប់ស្កាត់ និងបង្ក្រាបបនល្បែងស៊ីសងខាងលើនេះ អោយមានប្រសិទ្ធភាព តាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃផង។

សូមបញ្ជាក់ថា?បច្ចុប្បន្ននេះបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឯកឧត្តមនេតសាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនិងសម្តេច តែងតែចេញបទបញ្ជាជារឿងៗដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ អោយខាងតែបាន ដើម្បីរក្សាសន្តិសុខនិងសវត្ថភាពក្នុងសង្គម ពិសេសចូលរួមអនុវត្ថតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។គួរបញ្ជាក់ផងដែរថា?ចំពោះករណីបនល្បែងខាងលើនេះ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន មិនគួរណាអស់លោកព្រងើយកន្តើយចំពោះបនល្បែងខាងលើនេះទៀតនោះទេ?ឬមួយអស់លោកបានទទួលលាភសក្ការ:ពីមេបនល្បែងស៊ីសង ខាងលើនេះអស់ទៅហើយ ។

ទើបបានជាអស់លោកនៅស្ងៀមស្ងាត់ ទុកអោយមេបនល្បែងស៊ីសងខាងលើនេះ ធ្វើភ្ជុះធ្វើភ្លៀងតាមតែអំពើចិត្ត ដោយពួកគេបានបង្ករការរំខានដល់ការរស់នៅរបស់ពលរដ្ឋ ជារៀងរាល់ថ្ងៃបែបនេះនោះ?។មហាជនបានសំណូមពរដល់លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល មេត្តាប្រើដាវទិព្វ ដែលព្រះឥន្ទប្រទានអោយលោកទាំងពីរ សូមដុះក្អែលទៅលើអាជ្ញាធរនិងសម្ថកិច្ចនស្រុកកណ្តាលស្ទឹង ដើម្បីអោយបោសសំអាតទៅលើបនល្បែងស៊ីសងខាងលើនេះ អោយមានប្រសិទ្ធជាទីបំផុតតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ។




No comments:

Post a Comment

Pages