ករណី​អធិការ​រងនគរបាល​ស្រុកអង្គបូរី​ ធ្វើ​ឲ្យ​បាត់កាំភ្លើង ត្រូវបានស៊ើបអង្កេតហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណី​អធិការ​រងនគរបាល​ស្រុកអង្គបូរី​ ធ្វើ​ឲ្យ​បាត់កាំភ្លើង ត្រូវបានស៊ើបអង្កេតហើយ


តាកែវ៖ស្នងការនគរបាលខេត្តតាកែវ គឺលោក ឈាង ផាន់ណារ៉ា បានឲ្យ​ដឹងថា លោកនឹង​ចាត់វិធានការ​តាមច្បាប់រដ្ឋបាល ពាក់ព័ន្ធនឹង​ករណី លោក នួន ប៉ិច អធិការ​រងនគរបាលស្រុកអង្គបុរី ដែលធ្វើ​ឲ្យ​បាត់កាំភ្លើង K54 របស់អង្គភាព។លោកស្នងការបានបញ្ជាក់ថា លោក​នឹងបើក​ការស៊ើបអង្កេត​ចំពោះករណីនេះ ហើយថា ​បើ​រកឃើញថា លោកអធិការរងរូបនោះពិតជាធ្វើឲ្យ​​បាត់កាំភ្លើងមែន ទោះ​​ដោយចេតនា ឬអចេតនា លោក​នឹងធ្វើ​ការ​​​​​ដាក់វិន័យ​តាមកងកម្លាំង។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរបុរីបានឲ្យ​ដឹងថា លោក នួន បុិន បច្ចុប្បន្នជាអធិការរងស្រុកអង្គបុរីបានធ្វើឲ្យ​បាត់កាំភ្លើងខ្លី k54 មួយដើមកាលពីកំឡុងលោកនៅធ្វើជានាយប៉ុស្ដរ៍រដ្ឋបាលឃុំអង្គរបុរី ហើយរហូតមកទល់ពេលនេះនៅមិនទាន់រកមូលហេតុនៃការបាត់កាំភ្លើងនោះឃើញនៅឡើយទេ។

តាមប្រភពច្បាស់ការគួរអោយទុកចិត្តបានបញ្ជាក់ថា លោក នួន បុិនជាមន្ត្រីនគរបាលដែរអសមត្ថិភាពក្នុងការបំពេញការងារតួនាទីភារកិច្ចជាបុគ្គលញៀនស្រាហើយស្រវឹងស្ទើររាល់ថ្ងៃ ហើយថា កាំភ្លើងខ្លីដែរបាត់គឺបណ្តាលមកពីស្រវឹងស្រាជោគជាំពេក។ប្រភពដដែលបន្តថា ចំណែកប្រពន្ធលោក នួន បុិន វិញគឺបានបោកលុយកុងទីនជាង២០០លានរៀលហើយរត់ទៅសម្ងំទៅប្រទេសវៀតណាមបាត់១រយៈព្រោះរងបណ្តឹងជុំទិសពីពលរដ្ឋ។

ពាក់ពន្ធ័ករណីខាងលើលោក អ៊ុក សារ៉ាត់ អធិការងទទួលផែនព្រហ្មទណ្ឌស្រុកអង្គបុរីបានឲ្យ​ដឹងថា ពិតជាមានពលរដ្ឋប្តឹងប្រពន្ធលោក នួន បុិន រឿងបោកលុយកុងទីនពិតមែនតែរឿងនេះបានប្តឹងតតាំងគ្នាដល់តុលាកាថែមទៀត។ចំណែកលោក នួន បុិន ពិតជាធ្វើអោយបាត់កាំភ្លើងខ្លីម៉ា k54 គឺពិតមែន ហើយរហូតមកទលើពេលនេះរកមិនទាន់ឃើញនៅឡើយទេ៕



No comments:

Post a Comment

Pages