ភ្នំពេញ៖ នៅថ្ងៃទី១៤កុម្ភៈឆ្នាំ២០២២នេះ ចំថ្ងៃទិវានៃក្តីស្រឡាញ់ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថាការផ្តល់ជូនផ្កាកុលាបក្រហមហាក់ដូចជាបានក្លាយទៅជាកាយវិការមួយប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅនៅក្នុងសម័យកាលបច្ចុប្បន្ននេះ ប៉ុន្តែ តើកាយវិការនេះបានក្លាយទៅជាប្រពៃណីដ៏ពេញនិយមមួយហើយឬនៅ? ទង្វើនៃការផ្តល់ជូនផ្កាកុលាបមិនទាន់បានក្លាយទៅជាទីពេញនិយមរហូតមកដល់ចុងសតវត្សរ៍ទី១៧ ហើយបន្តមកទៀត វាបានក្លាយទៅជាទំនោរដែលមិនធ្លាប់កើតមានឡើង ជាពិសេសចំទិវានៃក្តីស្រឡាញ់ ដែលគេបានប្រកាសដល់មនុស្សជាទីស្រឡាញ់របស់គេ តាមរយៈការផ្តល់ជូនផ្កាកុលាបក្រហមនេះឯង។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អ្នកឧកញ៉ាគិតម៉េងដែលបណ្ដាញព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
អ្នកឧកញ៉ាបានបន្តទៀតថា ការប្រារព្ធទិវានៃក្តីស្រឡាញ់បានវិវត្តអស់ពេលជាច្រើនរយឆ្នំា ដោយផ្តើមចេញពីពិធីសាសនាក្នុងការផ្តល់កិត្តិយសជូនដល់ទុក្ករបុគ្គលទំាងឡាយ ដើម្បីបង្ហាញក្តីស្រឡាញ់ដល់ពួកគេ។ បច្ចុប្បន្ននេះ ទិវានៃក្តីស្រឡាញ់បានក្លាយទៅជាទិវាសកល។ ការប្រារព្ធទិវានៃក្តីស្រឡាញ់ត្រូវបានសំដៅឆ្ពោះទៅរកមនុស្សជាទីស្រឡាញ់របស់អ្នក ដៃគូជីវិតអ្នក ដៃគូរបស់អ្នក គ្រាន់តែអ្នកអាចបង្ហាញវាក្នុងទម្រង់ផ្សេងៗគ្នាតែប៉ុណ្ណោះ រហូតដល់ក្រុមគ្រួសាររបស់អ្នកទៀតផង។ ការផ្តល់ជូនផ្កាកុលាបក្រហមមិនមានន័យថា យើងត្រឹមតែបង្ហាញនូវក្តីស្រឡាញ់របស់យើងសម្រាប់តែថ្ងៃហ្នឹងនោះទេ ប៉ុន្តែវាមានន័យថាថ្ងៃនេះ យើងអាចនិយាយទៅកាន់មនុស្សជាទីស្រឡាញ់ដោយពាក្យទំាងអស់នោះបាន។
សេចក្តីស្រឡាញ់គឺស្ថិតនៅលើវេហានភាល័យ ហើយក្តីស្រឡាញ់នេះសោតទៀត វាគួរតែត្រូវបានបើកចំហជាលក្ខណៈទូលំទូលាយ។អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ទិវានៃក្តីស្រឡាញ់ដ៏ពិតប្រាកដរបស់ខ្ញុំតែងតែស្ថិតនៅជាមួយនឹងភរិយាដ៏ស្រស់សោភារបស់ខ្ញុំ គឺអូន ម៉ៅ ចំណាន។ ថ្ងៃនេះ យើងរួមគ្នា ហើយយើងតែងតែប្រារព្ធទិវានេះ ប្រកបដោយក្តីស្រឡាញ់ ទំាងជីវិត និងសុភមង្គល។ បេះដូងរបស់យើងបើកចំហឱ្យគ្នាទៅវិញទៅមកដោយក្តីស្រទ្បាញ់ ហើយយើងទំាងពីរនាក់គឺជាមនុស្សដែលមានសុភមង្គលបំផុតដែលបានទទួលនូវក្តីស្រទ្បាញ់នៅក្នុងពេលនេះ ហើយវាក៏បានរម្លឹកដល់ពួកយើងអំពីថាតើសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកវាមានទំហំប៉ុនណានោះ៕
No comments:
Post a Comment