សង្វៀនជល់មាន់ដុះស្លែរ នៅចំកណ្តាលក្រុងកំពត សង្ស័យតែអាជ្ញាធរនិងសមត្ថកិច្ច ត្រូវថ្នាំសណ្តំ ឬត្រូវសំណែនពីមេបនល្បែងអស់ហើយទេដឹង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សង្វៀនជល់មាន់ដុះស្លែរ នៅចំកណ្តាលក្រុងកំពត សង្ស័យតែអាជ្ញាធរនិងសមត្ថកិច្ច ត្រូវថ្នាំសណ្តំ ឬត្រូវសំណែនពីមេបនល្បែងអស់ហើយទេដឹង


កំពត៖សង្វៀនជល់មាន់ដុះស្លែរមួយកន្លែង នៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការរំខានពីសំណាក់អស់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលសោះឡើយ។ យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អណ្តូងខ្មែរ បានអោយដឹងថា?ក្រុមអ្នកញៀនល្បែងជល់មាន់ បានពពាក់ពពូន ផ្តុំក្បាលគ្នាទៅលេងល្បែងជល់មាន់ នៅចំណុចទីតាំងខាងលើ ហើយបាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវដូចចាក់ធុងបាស់អញ្ចឹង ដោយពួកគេមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ពិសេសគឺពួកគេមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូវីដ១៩(អូមីក្រុង) ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រុងសួងសុខាភិបាល បាននិងកំពុងតែអំពាវនាវដល់ប្រជពលរដ្ឋនៅទូទាំងប្រទេសត្រូវនាំគ្នាអនុត្តន៌នូវវិធានការ៣កុំ៣ការពារនិង២ចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩(អូមីក្រុង)។

ប្រភពខាងលើបានបន្តទៀតថា?កន្លងមកពួកគាត់បានសំណូមពរដល់សមត្ថកិច្ចប៉ុស៌្តអណ្តូងខ្មែរ និងអធិការក្រុងកំពត ដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់ខុសច្បាប់ខាងលើនេះ ប៉ុន្តែអស់លោកសមត្ថកិច្ចទាំងនោះ មិនមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបសង្វៀនជល់មាន់ខាងលើនេះតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃនោះទេ?ដោយទង្វើនេះសង្ស័យតែអាជ្ញាធរនិងសមត្ថចាប់ពីថ្នាក់សង្កាត់រហូតទៅដល់ថ្នាក់ខេត្តត្រូវថ្នាំសណ្តំឬត្រូវសំណែនរបស់មេបនល្បែងខាងនេះអស់ហើយមើលទៅ ទើបបានជាសង្វៀនជល់មាន់មួយកន្លែងនេះដំណើរការបានរលូនដោយ មិនមានអ្នកណាមករំខានបែបនេះនោះ។សូមបញ្ជាក់ថា?ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត កន្លងមកឯកឧត្តនេតសាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតែបាន ដើម្បីអនុត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា៖ចំពោះករណីសង្វៀនជល់មាន់ដុះស្លែរ នៅចំកណ្តាលក្រុងកំពត មិនមែនអាជ្ញាធរពាក់ព័ន្ធមិនដឹងនោះទេ?ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះ?ទំនងជាត្រូវថ្នាំសណ្តំឬត្រូវសំណែន របស់មេបនល្បែងខាងលើនេះ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អណ្តូងខ្មែរពិប្រាកដមែន។ពាក់ព័ន្ធនិងករណីល្បែងស៊ីសងជល់មាន់ខុសច្បាប់បើកលេងដុះស្លែរនៅចំកណ្តាលក្រុងកំពត ទាំងអធិការក្រុងកំពត លោកហោវណ្ណា ស្នងការខេត្តកំពត លោកម៉ៅច័ន្ទមធុរិទ្ធ និងចៅហ្វាយខេត្តកំពត លោកម៉ៅធនិន (សាន់ដេ)មិនអាចទំនាក់ទំនងសូមការបំភ្លឺបាននោះទេ?ពីព្រោះទូរស័ព្ទរបស់គាត់មិនមានអ្នកទទួល។






No comments:

Post a Comment

Pages