អំពើពុករលួយ របស់លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ឃាត់ឡានដឹកលើសទម្ងន់ ៦០គ្រឿង យកលុយពីម្ចាស់ឡានហើយ ប្រើល្បិចកេងប្រវ័ញ្ចយកលុយពីក្រសួងទៀត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អំពើពុករលួយ របស់លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ឃាត់ឡានដឹកលើសទម្ងន់ ៦០គ្រឿង យកលុយពីម្ចាស់ឡានហើយ ប្រើល្បិចកេងប្រវ័ញ្ចយកលុយពីក្រសួងទៀត

ភ្នំពេញ ៖ យោងតាមបណ្តាញគេហទំព័រនគរវត្ត បានចេញផ្សាយករណី បែកធ្លាយរឿងអំពើពុករលួយ របស់លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ឃាត់ឡានដឹកលើសទម្ងន់ ៦០គ្រឿង យកលុយពីម្ចាស់ឡានហើយ ប្រើល្បិចកេងប្រវ័ញ្ចយកលុយពីក្រសួងទៀត ! តាំងពី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ តែនៅជារឿងក្តៅៗដដែល ដែលបុគ្គលនេះមានចេតនាទុច្ចរិត ២ចំណុច ! ទី១-អោយម្ចាស់ឡានដឹកលើសទម្ងន់ចូលបង់ពិន័យ និងប្រាក់ថ្លៃរក្សាការពាររថយន្ត ។ គេបង់អោយហើយ គោះលុយគេបន្ថែម។ទី២-ហេតុអីធ្វើលិខិតស្នើសុំលុយពីក្រសួង ចំពោះការស្នើលុយ លើកហេតុផលពីការថែទាំ ឡានដឹកលើសទម្ងន់ ទាំង៦០គ្រឿង? ខណៈកាតព្វកិច្ច ចូលបង់ពិន័យជាម្ចាស់ឡាន ?។ 

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាអោយក្រសួងសាធារណៈការ និងដឹកជញ្ជូន អនុគ្រោះអោយម្ចាស់រថយន្តដឹកលើសទម្ងន់ ដែលជំនាញចាប់ឃាត់ទុក ចូលមកបង់ពិន័យ តាមច្បាប់ ដោយលើកទី១ អនុគ្រោះ មិនរក្សាទុក១ឆ្នាំទេ ដើម្បីទុកលទ្ធភាពអោយគាត់មានឱកាស យកឡានមកធ្វើអាជីវកម្ម ដែលប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ មានចរន្តដំណើរសេដ្ឋកិច្ចឡើងវិញ។ សូមបញ្ជាក់ថា, ខាងជំនាញរបស់ក្រសួង បានធ្វើរបាយការណ៍១សួរ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល  ពីបញ្ហាពិនិត្យសំណើសុំចំណាយគឺដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រងបំណុលត្រូវសងអ្នកផ្គង់ផ្គង់។ខាងជំនាញក្រសួងបានលើកជាសំណួរ ដោយស្នើ សំឱ្យ លោកប្រធាន ផ្តល់មតិផ្ញើរតបនៅមុន ឬនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមការគួរ ចំពោះការស្នើសុំថវិកាដើម្បីរក្សារថយន្តដែលបានឃាត់ទុកមិនសមស្រប តាមលិខិតលេខ១០០២ សក.ភណ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។ 

ចុងក្រោយ លទ្ធផល ខាងជំនាញខាងក្រសួងបានសង្កេតឃើញថា មន្ទីរសាធារណការ និងដឹកជញ្ជូនរខត្តកណ្តាល បានឃាត់ទុករថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន៦០គ្រឿង រយៈពេល១ឆ្នាំ ហើយដើម្បីរក្សាទុក រថយន្តដែលបានឃាត់ទុកនេះ មន្ទីរបានស្នើសុំថវិកាចំនួន ៣៨៩ ៧០០ ០០០រៀល មកក្រសួង ក្នុងនោះសម្រាប់ចំណាយលើថ្លៃឈ្នួលកន្លែងរក្សាទុករថយន្តចំនួន ១១០ ៧០០ ០០០រៀល កម្លាំង យាមរថយន្តចំនួន ២៧០ ០០០ ០០០រៀល និងចំណាយថ្លៃ ទឹក ភ្លើងចំនួន ៩ ០០០ ០០០រៀល។ ជំនាញលើកឡើងថា, ករណីនេះ មិនស្របតាមច្បាប់ស្តីពីផ្លូវថ្នល់ ដែលប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខនស/ រកម/០៥១៤ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ ត្រង់ប្រការ៦០ ដែលចែងថា “….ម្ចាស់យានយន្ត ត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះ ដោយខ្លួនឯង”។

តាមរយៈលក្ខណៈ វិនិច្ឆ័យរបស់ជំនាញខាងក្រសួងយល់ឃើញថា, ករណីនេះ កើតឡើងដោយសារកង្វះការយកចិត្តទុកដាក់របស់មន្ទីរក្នុងការអនុវត្តច្បាប់។ កត្តានេះ អាចនាំឱ្យច្បាប់ស្តីពីផ្លូវថ្នល់ខាងលើពុំមានប្រសិទ្ធភាពអនុវត្ត។ខាងជំនាញក្រសួងបានបញ្ជាក់ពីឫសគល់បញ្ហា បច្ច័យ និងផ្តល់ ជាអនុសាសន៍ ដល់លោក មុឹង យូឡេង ជាប្រធានមន្ទីរគួរផ្តោតការយកចិត្តទុកដាក់អនុវត្តតាមច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន សម្រាប់កិច្ច ប្រតិបត្តិការទាំងឡាយនាពេលអនាគត។សូមរម្លឹកថា, ដោយសារមានការបញ្ជាពីរាជរដ្ឋាភិបាលដោះលែងរថយន្តទាំងអស់ ដោយគ្មានលក្ខខណ្ឌ។ ដើម្បីធានា ទ្រព្យដែលរក្សាទុក១ឆ្នាំ ធ្វើឱ្យមន្ទីរព្យាករណ៍ទឹកលុយ រយៈពេល ១៨ខែ ដើម្បីផ្គត់ផ្គង់ ថែរក្សា រថយន្ត ទាំងនោះ។ មន្ទីរបានពិគ្រោះគ្នាជាមួយថ្នាក់ដឹកនាំក្រសួង រួចហើយទើបមានការស្នើសុំថវិកានេះឡើង ដើម្បីធានាប្រសិទ្ធភាពនៃការងារ និងសុំឱ្យក្រសួងជួយដោះស្រាយ។

នេះជាអំពើពុករលួយ ១ជ្រុងដែលបានបែកធ្លាយ , នៅមានករណីមិនប្រក្រតីជាច្រើនទៀត ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” បានបង្ហើប ហើយ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់បានទទួលដំណឹងនេះនៅឡើយ។អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនទាន់ទាក់ទងសុំការបំភ្លឺពីលោក មុឹង យូឡេង នៅឡើយទេ ដោយគ្មាន លេខទូរស័ព្ទ ប៉ុន្តែ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” នឹងរងចាំការបកស្រាយពីលោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល គ្រប់ម៉ោងធ្វើការ ដើម្បីដឹងថា, អំពើពុករលួយរបស់គាត់ ត្រូវធ្លាយដល់លោកទេសរដ្ឋមន្ដ្រី ឬត្រូវបានបិទត្រឹមមន្ទីរ !។

No comments:

Post a Comment

Pages