លោកព្រាបគារ៉ាត ត្រូវបានមហាជនកោតសរសើរ នៅស្នាដៃដ៌ធំធេង ក្នុងការង្ក្រាបរថយន្ត២០គ្រឿង ដែលអត់ពន្ធនិងពាក់ស្លាកលេខក្លែងក្លាយនៅក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកព្រាបគារ៉ាត ត្រូវបានមហាជនកោតសរសើរ នៅស្នាដៃដ៌ធំធេង ក្នុងការង្ក្រាបរថយន្ត២០គ្រឿង ដែលអត់ពន្ធនិងពាក់ស្លាកលេខក្លែងក្លាយនៅក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី


 ភ្នំពេញ៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការជាមួ យកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបរថយន្ត២០គ្រឿងដែលអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយនៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។ការចុះបង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស។លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបលើរថយន្តចង្កូតឆ្វេងអត់ពន្ធនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដោយបានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីស្នងការរដ្ឋាននគរបាលក្នុងខេត្តនីមួយៗ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាទាំងបីខេត្តផងដែរ។

លទ្ធផលរយៈពេលបួនថ្ងៃមន្ត្រីគយតំបន់៦ បង្ក្រាបបានរថយន្តអត់ពន្ធពាក់ស្លាកលេខក្លែងក្លាយ រួមមាន៖ ខេត្តត្បូងឃ្មុំ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង រថយន្តLexus RX 400H ចំនួន២គ្រឿង និងរថយន្តLexus RX 350 ចំនួន១គ្រឿង។ខេត្តក្រចេះ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង។ខេត្តមណ្ឌលគិរី មានរថយន្ត Lexus RX 330 ចំនួន៥គ្រឿង និងរថយន្ត Lexus RX 400H ចំនួន៤គ្រឿង។ សរុបទាំងអស់មានរថយន្តចំនួន២០គ្រឿង។រថយន្តអត់ពន្ធទាំងម្ភៃគ្រឿងនេះបាននាំយកមករក្សាទុកជាបណ្ដោះ អាសន្ននៅទីតាំងគយចល័តតំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុបង់ពន្ធទៅតាមនីតិវិធីច្បាប់គយ៕

សូមបញ្ជាក់ផងដែរថា ក្នុងការបង្ក្រាបទ្រង់ទ្រាយធំ នៃបទល្មើសរថយន្តចង្កូតឆ្វេងអត់ពន្ធពាក់ស្លាកលេខក្លែងក្លាយ លោកព្រាបគារ៉ាត ត្រូវបានមហាជនកោតសរសើរពីស្នាដៃដ៌ធំធេងជាទីបំផុត ក្នុងការបំពេញភារកិច្ចមួយករណីនេះ នៅក្នុងដែនសមត្ថកិច្ចរបស់លោកព្រាប គារ៉ាត។សូមបញ្ជាក់បន្ថែទៀតថា នេះមិនមែនជាលើទីមួយនោះទេ?ដែលលោកព្រាប គារ៉ាត ក្នុងបង្ក្រាបបទល្មើសរថយន្តចង្កូតឆ្វេងអត់ស្លាកក្លែងក្លាយ ។ជារឿយៗលោកព្រាប គារ៉ាត តែងតែធ្វើការបង្ក្រាបរថយន្តអត់ព័ន្ធ ម៉ូតូអត់ពន្ធ និងបទល្មើសអត់ពន្ធមួយចំនួនទៀត។ល។និង។ល។ ។លោកព្រាប គារ៉ាត មិនត្រឹមតែមហាជនកោតសរសើរប៉ុណ្ណោះនោះទេ?សូម្បីតែថ្នាក់ដឹកនាំនៃអគ្គនាយដ្ឋានគយនិងរដ្ឋករកម្ពុជា ក៌តែងតែកោតសរសើរ នូវស្នាដៃដ៌ធំធេង របស់លោកព្រាប គារ៉ាត ក្នុងការបង្ក្រាបរាល់បទល្មើសផ្សេងៗទៀត ដែរកំពុងតែធ្វើសកម្មភាពនិងប្រព្រឹត្តិបទល្មើសនៅក្នុងដែនសមត្ថកិច្ចរបស់លោកព្រាប គារ៉ាត។














No comments:

Post a Comment

Pages