ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលទាំងព្រឹងនៅថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ ខណៈស្ត្រី​ម្នាក់​បានសម្រេច​ចិត្ត​លោត​ពីលើ​អគារ​ខុន​ដូរ​ ​យីហោ​”CITY BRAND” នៅជាន់ទី០៨​ មួយ​កន្លែងស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ២៧១ ក្នុង​ភូមិ​សន្សំ​ចំរើនផល៤ សង្កាត់​បឹង​ទំ​ពន់​ទី១ ខណ្ឌមានជ័​យ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗនៅនិងកន្លែង​ ។សមត្ថកិច្ចបានឲ្យដឹងថា​ ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំ មាន​ស្រុក​កំ​ណើ​នៅ​ឃុំ​អង្គរ​​ជ័​យ ខេត្តកំពត ។ 

បេីតាម​ប្រភព​ព័ត៌មានពីមិត្តភ័ក្តរបស់ស្ត្រីរងគ្រោះខាងលេីបានឲ្យដឹងថា​ នៅ​វេលា​ម៉ោង០៥ទៀប​​ភ្លឺ​ថ្ងៃខែ​ឆ្នាំ​ខាងលើ ស្ត្រី​រងគ្រោះបាន​ទៅលេ​ង​មិត្ត​ភក្តិ​នៅ​បន្ទប់​លេ​ខ៨០២ នៅ​ជាន់ទី០៨ យីហោ​”CITY BRAND” ដោយ​នាង​បាន​ខល​ទៅ​មិត្តភក្តិ​ជាច្រើន​លើក​ច្រើន​សារ តែ​មិត្តភក្តិ​មិន​ទទួល​​ទូរស័​ព្ទ ដោយសារ​កំពុង​លង់លក់​ក្នុង​ដំ​ណេ​ក ។បន្ទាប់ពី​ទំនាក់ទំនង​ទូរស័ព្ទ​មិត្តភក្តិ​មិន​លើក​ហើយ​នោះ ស្ត្រី​រងគ្រោះបាន​ដើរចូល​ក្នុង​បន្ទប់​ដា​ក់​អី​វ៉ាន់​ក្បែរ​នោះ ហើយក៏​សម្រេចចិត្ត​បើក​បង្អួច​លោត​ពីលើ​អគារ​ខុន​ដូរ​ជាន់ទី០៨មកដល់​ក្រោម​ដី បណ្តាល​ឲ្យស្លាប់​​ក្នុង​ថ្លុកឈាម​នៅនិងកន្លែង​ ទេីបបង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​​តែ​ម្តង​។ ក្រោយ​កើតហេ​តុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បានសហការជាមួយផ្នែកជំនា​ញបាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេ​តុ ដើម្បី​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​លើ​សាកសព និង​សាកសួរ​នាំ​ព័ត៌មាន​បន្ថែម​ ។​ 

ក្នុងករណី​នេះដែរ​ លោក​ ​កឹម កល្យាណ អធិការរង​នគរបាល​ខណ្ឌមានជ័យ​ ទទួល​ផែន​យុត្តិធម៌ បាន​ឲ្យដឹង​ថា​ បន្ទាប់ពី​ធ្វើ​កោសល្យ​វិច័យ​ពិនិត្យ​លើ​សពស្ត្រីរងគ្រោះ​ និង​សាកសួរ​នាំ​ព័ត៌មាន​ល្អិតល្អន់​រួចមក ក៏បានបញ្ចាក់ថា​ ករណីនេះគឺជា​ការ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង (លោតសម្លាប់ខ្លួនឯង)​ ដោយមិនពាក់ព័ន្ធករណី​ឃាតកម្ម​នោះ​ឡើយ ។បច្ចុប្បន្ននេះ សព​ស្ត្រីរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្តយក​ទៅតម្កល់ទុកនៅវត្ត​ស្ទឹងមានជ័យ ជា​បណ្តោះអាសន្ន ដេីម្បីរង់ចាំ​ទំនាក់ទំនង​ទៅកាន់​សាច់ញាតិ​មកទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នាពេលក្រោយ​ ។ គួររំលឹក​ថា បេីតាម​ការ​ឲ្យដឹ​ង​ពីស្ត្រីជា​មិត្តភ័ក្តជនរងគ្រោះ​ គឺ​ស្ត្រីរងគ្រោះឧស្សាហ៍​ពិបាកចិត្ត​ញឹកញាប់​ណាស់ ហើយ​នាងក៏​ចេះតែ​មាន​បញ្ហា​ផ្ទាល់ខ្លួន​ជាបន្តបន្ទាប់​ផង​ដែរ ។ តែនៅ​វេលា​កើតហេតុ បើ​នាង​ដឹង​ថា​ស្ត្រី​រងគ្រោះ​ជា​មិត្តភ័ក្ត​មកលេង​បន្ទប់នាង​ ក៏នាង​​បើកទ្វារ​ទទួល​ផង​ដែរ ប៉ុន្តែ​មិនបាន​ដឹង​សោះ ព្រោះ​នាង​បាន​បិទ​សម្លេង​ទូរស័ព្ទ ហើយ​សម្រាក​បាត់​ទៅ​ហើយ ។ លុះ​ព្រឹក​ឡើ​ងទើប​ដឹងរឿង​ហេតុ​ ដោយសារ​ប៉ូលិស​ហៅ​សួរនាំ អំពី​ការ​ស្លាប់របស់​មិត្តភ័ក្តខ្លួន​ ៕​