សៀមរាប៖មេប៉ុស្ត៌សង្កាត់ជ្រាវ លោកស៊ត់សៃ និងអធិការក្រុងសៀមរាប លោកដា ចំរើន មិនអាចទាក់ទងសូមការបំភ្លឺលំអិតបាននោះទេ?ដោយទូរស័ព្ទរបស់គាត់ ចុចចូលជាច្រើនដង តែមិនមានអ្នកលើកទទួលនោះទេ? ទាក់ទងនិងករណីមាន់ជល់ដុះស្លែរមួយកន្លែងស្ថិតនៅចំណុចភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ទំនងមេប៉ុស្ត៌និងលោកអធិការ ត្រូវថ្នាំសណ្តំឬទទួលសំណែនពីពពួកបនល្បែងជល់មាន់ខាងលើនេះអស់ហើយមើលទៅ ទើបបានជាបនល្បែងជល់មាន់ខាងលើនេះ ដំណើរការយ៉ាងរលូន ដោយមិនញញើតនិងចំណាត់របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។
យោងតាមប្រភពពីប្រជាពលរដ្ឋនិងបណ្តាញសារព័ត៌មានមួយចំនួន បានបញ្ជាក់ថា?បនល្បែងជល់មាន់ ដែលមានទីតាំងស្ថិតនៅចំណុចភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងតែបើកដំណើរការលេងជារៀងរាល់ថ្ងៃ ដោយភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗក្នុងនោះដែលក្រុមអ្នកញៀនល្បែងជល់មាន់ខាងលើ បានប្រមូលផ្តុំក្បាលគ្នាចូលទៅលេងពពាក់ពពូន ដោយមិនញញើតពីការជាប់ទោសទណ្ឌ ពិសេសមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូដ១៩អូមីក្រុងបន្តិចសោះឡើយ។
ប្រភពខាងបានលើកឡើងថា?មូលហេតុដែលបនល្បែងជល់មាន់ខាងលើ ដំណើរការបានយ៉ាងរលូនបែបនេះនោះ?ទំនងអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថ្នាំសណ្តំឬត្រូវសំណែនរបស់ពពួកមេបនល្បែងជល់មាន់ខាងលើនេះអស់ហើយ។ប្រភពខាងលើបានលើកឡើងទៀតថា?បើពពួកមេបនល្បែងជល់មាន់ខាងលើនេះ មិនដាក់ថ្នាំសណ្តំឬសែនសំណែនដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទេ?សូមកុំសង្ឃឹមថា?បនល្បែងជល់មាន់ខាងលើនេះបានដំណើរការដោយរលូនបែបនេះអោយសោះ សាកមើលបើមិនសមត្ថកិច្ចទៅវ៉ៃខ្នោះគ្រប់ៗគ្នាឥលូវហ្នឹង។
ពាក់ព័ន្ធនិងករណីបនល្បែងជល់មាន់ខាងលើ ដែលកំពុងតែដំណើរការយ៉ាងរលូន នៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមិនមានការរំខានពីសំណាក់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ស្នងការខេត្តសៀមរាប លោកតេង ចាន់ណាត បានប្រាប់(សាន់ដេ)តាមទូរស័ព្ទថាខ្ញុំបានទទួលព័ត៌មាននេះពីបងប្អូនដែលតើ មិនអីទេចាំខ្ញុំមានវិធានការ។សូមបញ្ជាក់ផងដែលថា?ក្រោយពី(សាន់ដេ)បានផ្តល់ព័ត៌មានជូនលោកតេង ចាន់ណាត ស្នងការខេត្តសៀមរាប ទាក់ទងនិងបទល្មើសល្បែងមាន់ជល់ខាងលើ។ពេញមួយថ្ងៃគ្មានឃើញស្រមោលកម្លាំងសមត្ថកិច្ចក្រោមឱវាទ របស់លោកតេង ចាន់ណាត មកទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មានខាងលើនេះនោះទេ?លោកតេង ចាន់ណាត មិនហ៊ានបង្ក្រាបបនល្បែងជល់មាន់ខាងលើនេះនោះទេ?ប្រហែលជាលោកតេង ចាន់ណាត ត្រូវថ្នាំសណ្តំឬទទួលសំណែនពីពពួកមេបនល្បែងជល់មាន់ខាងនេះអស់ហើយទេដឹង។
មហាជនបានសំណូមពរដល់លោកទៀ សីហា អភិបាលខេត្តសៀមរាប សូមមេត្តាជួយចាត់វិធានការផ្លូវច្បាប់ ចំពោះបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អោយខាងតែបាន តាមបទបញ្ជារបស់ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសចូលរួមអនុវត្តន៌នូវវិធានការណ៌ របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល ៣ការពារ៣កុំនិង២ចូលរួម ដើម្បីប្រយុទ្ធជំងឺកូវីដ១៩អូមីក្រុង។
No comments:
Post a Comment