ឈ្មោះ រិទ្ធវិរៈ ជាមន្ត្រីប៉ូលិស បានប្រព្រឹត្តអំពើហឹង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឈ្មោះ រិទ្ធវិរៈ ជាមន្ត្រីប៉ូលិស បានប្រព្រឹត្តអំពើហឹង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង

ខេត្តសៀមរាប ៖ បន្ទាប់ពីនាយនគរបាលម្នាក់ ប្រើហិង្សាដ៏ឃោរឃៅបំផុតមកលើក្មេង ក្នុងវ័យដែលមិនទាន់ដឹងក្តី បានប្រព្រឹត្តអំពើហិង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង របៀបរោគចិត្ត ! និងជាបទល្មើសឧក្រិដ្ឋ បង្កឡើងដោយមន្ត្រីនគរបាលយុត្តិធម៌ , ឈានដល់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានវិធានការ ផ្ដល់យុត្តិធម៌ឲ្យកុមារីរងគ្រោះ រហូតដល់ចេញបទបញ្ជា ឱ្យសមត្ថកិច្ច ចាត់វិធានការ រកជនប្រព្រឹត្តនេះ មកទទួលខុសត្រូវតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា, លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញបទបញ្ជាភ្លាមៗ ទៅលោកស្នងការនគរបាលខេត្តសៀមរាប ផងដែរ បន្ទាប់ពីបានឃើញ ឈ្មោះ រិទ្ធវិរៈ ជាមន្ត្រីប៉ូលិស បានប្រព្រឹត្តអំពើហិង្សា ទារុណកម្ម លើកុមារីអាយុ ១ខួប យ៉ាងព្រៃផ្សៃ ទះផងខាំផង របៀបរោគចិត្ត ។ ប្រសិនបើ ក្នុងបទល្មើស សកម្មភាពនៃ ជនបង្កជាមន្ត្រីនគរបាល ប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយសមត្ថកិច្ចមិនអាចឃាត់ខ្លួនជនសង្ស័យបានទេ ។ បង្ហាញពី ការលុបបំបាត់នៃនិទណ្ឌភាព បទល្មើស មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។

សូមជម្រាបជូនថា, ឥឡូវនេះមានអង្គការ សមាគម គាំទ្រមាតានិងទារក បានចេញមុខគាំពារតាមផ្លូវច្បាប់ផងដែរ និងជួយទំនុកបំរុងតាមផ្លូវច្បាប់ ដើម្បីប្តឹងជនដៃដល់ទៅកាន់តុលាការ ដើម្បីផន្ទាទោសតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ផងដែរថា, អំពើហិង្សាលើកុមារ ហើយប្រព្រឹត្តដោយមន្ត្រីនគរបាល ជាបទល្មើសដែលមិនអាចអនុគ្រោះបាន ។
សង្ឃឹមថា, លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តសៀមរាប នឹងបន្តនីតិវិធី ក្នុងបទល្មើសជាក់ស្ដែង ដើម្បី នាំខ្លួន ឃាត់ខ្លួន ជនបង្កហិង្សា យកមកធ្វើការសាកសួរតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

   


No comments:

Post a Comment

Pages