ភ្នំពេញ ៖ បុរសម្នាក់បានតាំងខ្លួនឯងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនទៅតុលាការ ដែលគេនិយាយថាចេះរកគុកឃើញ ។
ពាក់ព័ន្ធពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង(ក្លែងលិខិតបញ្ជាក់ការងារ ក្លែងអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ ហត្ថលេខា និងក្លែងត្រារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្លែងប័ណ្ណសម្គាល់ខ្លួនក្លែងអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ)ទៅឆបោកប្រាក់អ្នកដ៏ទៃចំនួន៨.៥០០ដុល្លារដើម្បីយកទៅរត់ការចូលបម្រើការងារនៅក្រសួងទេសចរណ៍ ។ បុរសរូបនោះមានឈ្មោះ ទ្រី សារិទ្ធី ជាឈ្មោះពិតប្រាកដ និងឈ្មោះ ឈុន ហុងលី ជាឈ្មោះតែងតាំងខ្លួនឯងក្លែងធ្វើជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អាយុ៣៥ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ គឹយោងទៅលើពាក្យបណ្តឹង របស់មេធាវីទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយពីបានពិនិត្យឃើញថា រាល់ឯកសារពាក់ព័ន្ធដូចខាងលើ ជនសង្ស័យឈ្មោះ ឈុន ហុងលី ដែលមានឈ្មោះពិត ទ្រី សារិទ្ធី ពិតជាក្លែងក្លាយទាំងអស់ រហូតបានតាំងខ្លួនឯងជារដ្ឋលេខាធិការទៀតផង ។ ឈ្មោះនេះបានឆបោកប្រាក់ពីអ្នកដ៏ទៃចំនួន៨.៥០០ដុល្លារ ដើម្បីយកទៅរត់ការ សូកគេបានចូលក្របខណ្ឌក្រសួងទេសចរណ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុង ខែកុម្ភ: ឆ្នាំ២០២២ ។
សំណុំរឿងនេះបានស្ថិតនៅក្នុងដៃលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង បាននិងកំពុងដំណើរកាបើកការស៊ើបសួរនៅឡើយទេ ។ ប៉ុន្តែបើពិនិត្យលើអង្គហេតុបទល្មើសដូចការចោទប្រកាន់នោះ បុរសនេះមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ ៕
Home
Unlabelled
ចាប់ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ករណីតាំងខ្លួនជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រើល្បិចបោកប្រាស់ ប្រាក់ជាង៨០០០ដុល្លារ..!!!
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment