(កណ្តាល)៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែកខេត្តកណ្តាល ដោយអាជ្ញាធរនិងសមត្ថកិច្ចឃុំពាមរាំង ពិសេសអាជ្ញាធរនិងសមត្ថកិច្ចស្រុក
លើកដែក មិនមានវិធានការបង្ក្រាបសោះឡើយ? ប្រហែលជាទំនងឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចផងក៌មិនដឹង បើទោះបីជាមានសេចក្តីរាយការណ៌យ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន ដោយមិនមានការបង្ក្រាបពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកអាំធូ អធិការស្រុកលើកដែក បានប្រាប់អោយដឹងថា?ចំពោះបនល្បែងមាន់ជល់អនឡាញខាងលើនេះគាត់ធ្លាប់បានធ្វើកិច្ចសន្យារួចម្តងហើយ។លោកអាំធូបានបន្តទៀតថា?ក្រុមបនល្បែងខាងលើតែងតែលួចបើកលេង មានគ្នា៥នាក់ទៅ១០នាក់។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក បាននាំគ្នាធ្វើការសំណូមពរមកដល់ លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកគង់សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។
No comments:
Post a Comment