លោកទេស វិបុល និងភរិយា ឧបត្ថម្ភអង្ករនិងថវិកា ដល់អ្នកសារព័ត៌មាន ចំនួន៥នាក់ ដែលកំពុងតែជួបការលំបាក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកទេស វិបុល និងភរិយា ឧបត្ថម្ភអង្ករនិងថវិកា ដល់អ្នកសារព័ត៌មាន ចំនួន៥នាក់ ដែលកំពុងតែជួបការលំបាក


កណ្តាល៖នៅថ្ងៃ០៦ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្នាក់ការកណ្តាល របស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅក្នុងភូមិព្រែកក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា បានអញ្ជើញចូលរួមឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀលនិងអង្ករចំនួន៥បេ ជូនដល់អ្នកសារព័ត៌មាន ជើងចាស់ចំនួន៥នាក់ ក្នុង
ម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងអង្ករម្នាក់មួយបេស្មើរនិង៥០គីឡូ។សូមជម្រាបជូនថា បងប្អូនអ្នកសារព័ត៌មាន ចំនួន៥នាក់ ដែលទទួលបានការឧបត្ថម្ភពីលោកទេស វិបុលនិងភរិយា ភាគច្រើនបងប្អូនសុទ្ធសឹងតែជាអ្នកសារព័ត៌មាន ជើងចាស់ ដែលកំពុងតែជួបការលំបាកនៅក្នុងបន្ទុកគ្រួសារនិងមានជំងឺប្រចាំកាយទៀតផង។លោកទេស វិបុល បានបញ្ជាក់ថា?ទោះបីជាអំណោយរបស់លោកនិងភរិយារបស់លោកមាន កម្រិតតិចតួចក៌ពិតមែនក្នុងការជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាននៅក្នុងពេលនេះ  តែលោកនិងភរិយារបស់លោក មានឆន្ទះក្នុងការជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន ដែលកំពុងតែជួបការលំបាក។

លោកទេស វិបុល បានបញ្ជាក់ទៀតថា ក្នុងនាមលោកជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រួមនិងភរិយា របស់
លោកៗនិងបន្តជួយឧបត្ថម្ភបន្តទៀតដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដ៌ទៃទៀតដើម្បីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីដ៌ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយកន្លងមកក៌ដូចជាក្នុងពេលបច្ចុប្បន្នសម្តេចទាំងទ្វេរ តែងតែគិតគូរពីបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបជូនបន្ថែមទៀតថា បងប្អូនអ្នកសារព័ត៌មានចំនួន៥នាក់ ដែលទទួលបានការឧបត្ថម្ភជាថវិកានិងអង្ករ ពីលោកទេស វិបុល និងភរិយា៖រួមមានឈ្មោះដូចជា(១)លោកស សុជាតិ ចាងហ្វាងការផ្សាយកាសែតសម្លេងជនគ្មានព្រំដែន។(២)លោកហង្សចក្រា ចាងហ្វាងការផ្សាយកាសែតខ្មែរម្ចាស់ស្រុក។(៣)លោកឃួន ប្លាយវី ចាងហ្វាងការផ្សាយកាសែតឆាយ៉ាអង្គរ។(៤)លោកស្រីឃ្លាំង ចាន់រ៉ាវី ចាងហ្វាងការផ្សាយ កាសែតកោះឯករាជ្យ។(៥)លោកមាស ផល្លី និពន្ធនាយកគេហទំព័រ(meas saranews)។

លោកហង្សចក្រា តំណាងអោយអ្នកសារព័ត៌ចំនួន៤នាក់ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា ដែលបានចំណាយធន់ធានផ្ទាល់ខ្លួនមានទាំងវិកានិងអង្ករ ដើម្បីជួយឧបត្ថម្ភដល់បងប្អូនអ្នកសារព័ត៌មានចំនួន៥នាក់ ដែលកំពុងតែជួបការលំបាក។លោកហង្សចក្រា បានជូនពរជ័យ ដល់លោកទេស វិបុល និងភរិយា និងក្រុមការងារ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ សូមមានសំណាងល្អ សុខភាពល្អបរិបូរណ៌ ពិសេសប្រកបកិច្ចការងារ ទាំងការងាររដ្ឋនិងឯកជនសូមសម្រេចជោគជ័យ១០០ភាគរយ។
ជាទីបញ្ចប់លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវ ដល់បងប្អូនអ្នកសារព័ត៌មាន នៅទូទាំងប្រទេស បងប្អូនត្រូវបំពេញភារកិច្ចជាអ្នកសារព័ត៌មាន អោយបានល្អខ្ជាប់ខ្ជួន តាមវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន (ពោល)គឺកុំបំពានសិទ្ធរបស់
អ្នកដ៌ទៃ កុំបំភ្លៃកាពិត នូវពាក្យស្លោកដ៌មានអត្ថន័យ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអោយបានគ្រប់ៗគ្នា។

 





























No comments:

Post a Comment

Pages