ខេត្តស្វាយរៀង ៖ ក្រុមឈ្មួញនាំសត្វជ្រូកយួនពីប្រទេសវៀតណាមរាល់ថ្ងៃ ដូចហែកឋិន ក្នុង១ថ្ងៃៗរាប់រយក្បាល គឺពី៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ចេញពីព្រំដែនក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ រួចផ្ទេរដាក់រថយន្តធំដឹកទៅរាជធានីភ្នំពេញឱ្យក្រុមឈ្មួញធំមួយ។បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២២នេះថា ក្រុមឈ្មួញ បាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្ត គឺភូមិក្រាំងលាវ ខេត្តព្រៃវែង និងភូមិក្រសាំងជ្រំ ឃុំគ្រួស ខេត្តស្វាយរៀង។
ប្រភពដដែលបញ្ជាក់ថា ជាក់ស្តែងនៅល្ងាចថ្ងៃទី៣០ ខែមេសានេះ ឈ្មួញវៀតណាមបានសាងជ្រូករស់មួយជើងចំនួន៤០ក្បាលចេញពីរថយន្តនៅព្រំដែនវៀតណាម លើកដាក់ទូកសាឡង់ឆ្លងព្រែកព្រំដែន ចូលមកស្រុកខ្មែរ រួចក្រុមឈ្មួញបានចាប់ជ្រូកចេញពីសាឡង់លើកដាក់លើរថយន្តសាំយ៉ុង ដែលចាំនៅព្រំដែនខ្មែរចំនួន៣គ្រឿង។ ខណៈដែលកំពុងលើកជ្រូកដាក់លើរថយន្តបានបួនប្រាំក្បាល ស្រាប់តែឃើញវត្តមានអ្នកសារព័ត៌មានទៅដល់ក៏នាំគ្នាបើករថយន្តគេចចេញពីកន្លែងសាងជ្រូក១គ្រឿង បើកចូលទៅឃុំក្រាំងលាវ ស្រុកកំពង់ត្របែក និង២គ្រឿងទៀតបើកគេចទៅក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។ ហើយរថយន្តជាច្រើនគ្រឿងផ្សេងទៀត បានលើកជ្រូកដាក់នោះ បានបើកគេចទៅវិញចូលភូមិក្រាំងលាវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង តាមផ្លូវលំក្រវ៉ាត់ព្រំដែន។
សមត្ថកិច្ចម្នាក់បានឲ្យដឹងថា ចំណុចឈ្មួញនាំជ្រូកវៀតណាមឆ្លងដែននោះ គឺស្ថិតចន្លោះភូមិចុងចាំង ឃុំហ៊ឹងហា និងភូមិហ៊ឹងប៊ីងបេ ឃុំប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម ។ ចំណែកខាងដីខ្មែរ ភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដឹកគេចតាមផ្លូវកៅស៊ូចូលមកភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ឡើងមកឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេររថយន្តនៅចំណុចកែងភូមិព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ហើយឈ្មួញនាំជ្រូកម្នាក់ឈ្មោះ គង់ ជាទាហានដ៏ល្បីល្បាញខាងកាងជ្រូករស់ចូល មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ លក់បន្តឲ្យក្រុមហ៊ុនធំមួយនៅភ្នំពេញ ដោយអត់មានមន្ត្រីពេទ្យសត្វណាមួយត្រួតពិនិត្យសុខភាពសត្វទេ ដែលសង្ស័យសុទ្ធតែត្រូវគ្នាទាំងអស់ ។
Home
Unlabelled
ជ្រូកវៀតណាមអត់ប៉ាស្ព័រលោតឆ័ត្រឆ្លងដែនចូលមកស្រុកខ្មែរ ដោយសុវត្ថិភាពរាល់ថ្ងៃ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment