ភ្នំពេញ៖នៅក្នុងឱកាស«ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៩ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២លោក
លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមទទួលទានអាហារសាមគ្គីនិងឧបត្ថម្ភថវិកាចំនួន៣០ម៉ឺនរៀល ជូនដល់អ្នកសារព័ត៌មាន ជើងចាស់ចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល។
សូមជម្រាបជូនថា បងប្អូនអ្នកសារព័ត៌មាន ចំនួន០៣នាក់ ដែលបានចូលរួមទទួលទានអាហារសាមគ្គី និងទទួលបានការឧបត្ថម្ភថវិកាពីលោកទេស វិបុល ភាគច្រើនបងប្អូនសុទ្ធសឹងតែជាអ្នកសារព័ត៌មាន ជើងចាស់ ដែលកំពុងតែជួបការលំបាកនៅក្នុងបន្ទុកគ្រួសារនិងមានជំងឺប្រចាំកាយទៀតផង។លោកទេស វិបុល បានបញ្ជាក់ថា?ការទទួលទានអាហារសាមគ្គី និងការឧបត្ថម្ភទោះបីជាមាន កម្រិតតិចតួចក៌ពិតមែនក្នុងការជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាននៅក្នុងពេលនេះ តែលោក មានឆន្ទះក្នុងការជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន ដែលកំពុងតែជួបការលំបាក។
លោកទេស វិបុល បានបញ្ជាក់ទៀតថា ក្នុងនាមលោកជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា លោកនិងបន្តជួយឧបត្ថម្ភបន្តទៀតដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដ៌ទៃទៀតដើម្បីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីដ៌ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយកន្លងមកក៌ដូចជាក្នុងពេលបច្ចុប្បន្នសម្តេចទាំងទ្វេរ តែងតែគិតគូរពីបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនបន្ថែមទៀតថា បងប្អូនអ្នកសារព័ត៌មានចំនួន០៣នាក់ ដែលទទួលបានចូលរួមពិសារអាហារសាមគ្គីនិងទទួលការឧបត្ថម្ភជាថវិកាពីលោកទេស វិបុល ៖រួមមានឈ្មោះដូចជា(១)លោកហង្សចក្រា ចាងហ្វាងការផ្សាយកាសែតខ្មែរម្ចាស់ស្រុក។(២)លោកឃួន ប្លាយវី ចាងហ្វាងការផ្សាយកាសែតឆាយ៉ាអង្គរ។(៣)លោកឃី បញ្ញា ចាងហ្វាងការផ្សាយ កាសែតសម្លេងប្រជាជន។លោកហង្សចក្រា តំណាងអោយអ្នកសារព័ត៌ចំនួន(០៣)នាក់ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា ដែលបានចំណាយធន់ធានផ្ទាល់ខ្លួនមានទាំងវិកានិងអង្ករ ដើម្បីជួយឧបត្ថម្ភដល់បងប្អូនអ្នកសារព័ត៌មានចំនួន(០៣)នាក់ ដែលកំពុងតែជួបការលំបាក។
លោកហង្សចក្រា បានជូនពរជ័យ ដល់លោកទេស វិបុល និងក្រុមការងារ សូមមានសំណាងល្អ សុខភាពល្អបរិបូរណ៌ ពិសេសប្រកបកិច្ចការងារ ទាំងការងាររដ្ឋនិងឯកជនសូមសម្រេចជោគជ័យ១០០ភាគរយ។សូមជម្រាបថា ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៩ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវ ដល់បងប្អូនអ្នកសារព័ត៌មាន នៅទូទាំងប្រទេស បងប្អូនត្រូវបំពេញភារកិច្ចជាអ្នកសារព័ត៌មាន អោយបានល្អខ្ជាប់ខ្ជួន តាមវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន (ពោល)គឺកុំបំពានសិទ្ធរបស់អ្នកដ៌ទៃ កុំបំភ្លៃកាពិត នូវពាក្យស្លោកដ៌មានអត្ថន័យ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអោយបានគ្រប់ៗគ្នា។
Home
Unlabelled
លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ឧបត្ថម្ភថវិកា និងទទួលទានអាហារសាមគ្គីជាមួយនិងអ្នកសារព័ត៌មាន
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment