អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន



ភ្នំពេញ៖នៅថ្ងៃទី០៤ ខែ​ឧសភា ឆ្នាំ២០២២ វេលាម៉ោង​ ១០ម៉៣០​នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្លូវ៨៧បេតេ ភូមិ​ត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ។១-ជនសង្ស័យឈ្មោះ គង់ គន្ធ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ​ត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ មុខរបរ​ មិនពិតប្រាកដ ។   

២​-ជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ភេទ​ ប្រុស​ អាយុ​ ៣៨ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មានទីលំនៅ​ភូមិ​ត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ មុខរបរ​ ជាងឈើ ​។ ៣​-ជនសង្ស័យឈ្មោះ ណុល ផាន់ណា ភេទ​ ប្រុស​ អាយុ​ ២២ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មានទីលំនៅ​ភូមិ​ព្រែកតាគង់១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ  រាជធានី​ភ្នំពេញ​ មុខរបរ​ រត់ម៉ូតូ។ ៤​-ជនសង្ស័យឈ្មោះ លន់ រឹទ្ធ ភេទ​ ប្រុស​ អាយុ​ ២២ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មានទីលំនៅ​ភូមិ​ព្រែកតាគង់១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ  រាជធានី​ភ្នំពេញ​ មុខរបរ​ ធើសំណង់ ។ ៥​-ជនសង្ស័យឈ្មោះ ណុល ផាន់និត ភេទ​ ប្រុស​ អាយុ​ ១៨ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មានទីលំនៅ​ភូមិ​ព្រែកតាគង់១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ  រាជធានី​ភ្នំពេញ​ មុខរបរ​ រត់ម៉ូតូ ។

៦​-ជនសង្ស័យឈ្មោះ សួន សំអាត ភេទ​ ប្រុស​ អាយុ​ ២៨ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មានទីលំនៅ​ ភូមិ​ត្នោតជ្រុំ១ សង្កាត់​បឹងទំពន់ទី២ ខណ្ឌ​មានជ័យ  រាជធានី​ភ្នំពេញ​ មុខរបរ​ ចុងភៅ ។ ៧​-ជនសង្ស័យឈ្មោះ ធី សុខធឿន ភេទ​ ប្រុស​ អាយុ​ ២៤ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មានទីលំនៅ​ ភូមិ​តាលៃ សង្កាត់​បឹងទំពន់ទី២ ខណ្ឌ​មានជ័យ  រាជធានី​ភ្នំពេញ​ មុខរបរ​ ចុងភៅ ។ ៨​-ជនសង្ស័យឈ្មោះ គង់ ប៊ុនណាត ភេទ​ ប្រុស​ អាយុ​ ២៣ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មានទីលំនៅ​ភូមិ​ត្នោតជ្រុំ១ សង្កាត់​បឹងទំពន់ទី២ ខណ្ឌ​មានជ័យ  រាជធានី​ភ្នំពេញ​ មុខរបរ​ ជាងដែក ។ បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ខាងលើ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី។






No comments:

Post a Comment

Pages