លោកស៊ាង ប៊ុនសុង យកថវិការបស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ឧបត្ថម្ភដល់លោករស់ពៅ អ្នកកាសែត វ័យជរា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកស៊ាង ប៊ុនសុង យកថវិការបស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ឧបត្ថម្ភដល់លោករស់ពៅ អ្នកកាសែត វ័យជរា



ភ្នំពេញ៖ នៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២២ លោកស៊ាង ប៊ុនសុង ជំនួយការនិងតំណាងរបស់លោកទេស វិបុល ប្រធានសមាគមសេរីភាពកម្ពុជា បានយកថវិកាចំនួន២៤ម៉ឺនរៀល ជូនលោករស់ពៅ អ្នកកាសែតវ័យជរាមកពីអង្គភាពគេហទំព័រT,N,A ដែលកំពុងតែជួបការលំបាកនៅក្នុងបន្ទុកគ្រួសារ។សូមជម្រាបជូនថា?លោកស៊ីន ខ្វាន់ឆា បានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនរៀល,លោកលីម ផល្លី ចំនួន២ម៉ឺនរៀល , លោកមាស សុរា ចំនួន២ម៉ឺនរៀលនិងលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានឧបត្ថម្ភចំនួន១៥ម៉ឺនរៀលដល់លោករស់ពៅ។

សូមរំលឹកថា? លោកទេស វិបុល ធ្លាប់បានលើកឡើងថា?ក្នុងនាមលោក ជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា លោកនៅតែបន្តជួយឧបត្ថម្ភដល់អ្នកកាសែតដែលជួបការលំបាក ដើម្បីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីដ៌ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយកន្លងមកក៌ដូចជាក្នុងពេលបច្ចុប្បន្ន សម្តេចទាំងទ្វេរ តែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំងទ្វេរមិនទុកអោយពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារតែអត់អាហារនោះឡើយ?។

លោករស់ពៅ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោកស៊ីន ខ្វាន់ឆា ,លោកលីម ផល្លី ,លោកមាស សុរា, និងលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា  ដែលបានចំណាយធន់ធានផ្ទាល់ខ្លួនដើម្បីជួយឧបត្ថម្ភដល់រូបគាត់ផ្ទាល់(រស់ពៅ) ដែលកំពុងតែជួបការលំបាកនៅក្នុងបន្ទុកគ្រួសារ។លោករស់ពៅ បានជូនពរជ័យ ដល់លោក ទេស វិបុល លោកស៊ីន ខ្វាន់ឆា ,លោកមាស សុរា, លោកលីមផល្លី, ពិសេសក្រុមការងារទាំងអស់ សូមមានសំណាងល្អ សុខភាពល្អបរិបូរណ៌ ពិសេសប្រកបកិច្ចការងារ ទាំងការងាររដ្ឋនិងការងារឯកជនសូមសម្រេចជោគជ័យ១០០ភាគរយ។

លោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅតែបន្តអំពាវនាវ ដល់បងប្អូនអ្នកសារព័ត៌មាន នៅទូទាំងប្រទេស សូមបងប្អូនបំពេញភារកិច្ចការងារ ជាអ្នកសារព័ត៌មាន អោយបានល្អខ្ជាប់ខ្ជួន តាមវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន (ពោល)គឺកុំបំពានសិទ្ធរបស់អ្នកដ៌ទៃ កុំបំភ្លៃកាពិត ដោយអនុវត្តតាមពាក្យស្លោកដ៏មានអត្ថន័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានគ្រប់ៗគ្នា៕










No comments:

Post a Comment

Pages