វៀតណាម៖បក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី៦ ខែមិថុនា ប្រកាសបណ្ដេញរដ្ឋមន្រ្តីសុខាភិបាល Nguyen Thanh Long និងចៅហ្វាយក្រុងហាណូយ Chu Ngoc Anh ពីសមាជិកបក្ស ព្រោះជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយទាក់ទងការផ្គត់ផ្គង់ឧបករណ៍តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ១៧២លានដុល្លារ។ អ្នកទាំងពីរ ក៏ប្រឈមមុខទោសទណ្ឌតាមផ្លូវច្បាប់ផងដែរ។
«គណៈមជ្ឈិមបក្ស សម្រេចបណ្ដេញចេញពីបក្សលោក Nguyen Thanh Long និងលោក Chu Ngoc Anh។» សេចក្ដីប្រកាសរបស់បក្សកុម្មុយនីស្តវៀតណាមចេញថ្ងៃទី៦ ខែមិថុនា សរសេរបែបនេះ។ លោក Nguyen Thanh Long កាន់តំណែងរដ្ឋមន្រ្តីសុខាភិបាលតាំងពីឆ្នាំ២០២០ មក ហើយលោក Chu Ngoc Anh កាន់តំណែងប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយ (អភិបាលក្រុង) តាំងពីឆ្នាំនោះដូចគ្នា។
ក្រោយអស់តំណែងក្នុងជួរបក្សដោយសារពាក់ព័ន្ធរឿងអាស្រូវអំពើពុករលួយ មន្រ្តីទាំងពីរ ប្រឈមមុខការកាត់ទោសទៀតផង។
ការបណ្ដេញមន្ត្រីទាំងពីរនេះ ធ្វើឡើងស្របពេលដែលបក្សកុម្មុយនីស្តវៀតណាម ធ្វើប្រតិបត្តិការបោសសម្អាតអំពើពុករលួយក្នុងសំណុំរឿងផ្គត់ផ្គង់ឧបករណ៍តេស្តរហ័សលើសតម្លៃរបស់ក្រុមហ៊ុន Viet A ។ មន្រ្តីជាច្រើន ត្រូវរកឃើញថា ទទួលសំណូកដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនលក់ឧបករណ៍ក្នុងតម្លៃថ្លៃ។ អគ្គនាយកក្រុមហ៊ុនឈ្មោះ Phan Quoc Viet ត្រូវចាប់ខ្លួនផងដែរ។លោក Phan Quoc Viet រងការចោទប្រកាន់ថា សូកប៉ាន់មន្រ្តីក្រសួងសុខាភិបាល និងមន្រ្តីជំងឺឆ្លងថ្នាក់ខេត្តដើម្បីលក់ឧបករណ៍តេស្តរហ័សខ្ពស់ ដោយរកចំណូលបានដល់ទៅ១៧២លានដុល្លារ។ ក្នុងនោះលុយ៣៤លានដុល្លារ ត្រូវយកទៅសូកប៉ាន់បន្តទៀត៕
Home
Unlabelled
រដ្ឋមន្រ្តីសុខាភិបាលនិងចៅហ្វាយក្រុងហាណូយ ត្រូវបណ្ដេញចេញពីបក្ស ព្រោះពាក់ព័ន្ធអំពើពុករលួយ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment