លោកស៊ិន ខ្វាន់ឆា លើកឡើងពីបញ្ហាបុគ្គលសែន ឧត្តម ដែលបានជេរប្រមាថគាត់តាមfacebook - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកស៊ិន ខ្វាន់ឆា លើកឡើងពីបញ្ហាបុគ្គលសែន ឧត្តម ដែលបានជេរប្រមាថគាត់តាមfacebook


ភ្នំពេញ៖ខ្ញុំបាទ សុិន ខ្វាន់ឆា និពន្ធនាយក គេហទំព័រ ពេញចិត្តមេឌាសូមបញ្ជាក់ថា: កាលពីព្រឹកថ្ងៃសុក្រទី១០ មិថុនា ឆ្នាំ២០២២ខ្ញុំបានធ្វើការបង្ហោះ ក្នុងអាខោនហ្វេសប៊ុក សុិន ខ្វាន់ឆា ផ្ទាល់ខ្លួនរបស់ខ្ញុំថា (មានអាចង្រៃ១ តាំងខ្លួនជាអគ្គនាយករង
ក្នុងអង្គភាពសារព័ត៌មានមួយ យកឈ្មោះថ្នាក់ដឹកនាំស្រុកព្រៃកប្បាស មកគំរាមចង់ប្ដឹង លោកស៊ាង ប៊ុនសុង ចាងហ្វាងកាសែតសាន់ដេ)។ ក្រោយពីទទួលព័ត៌មាន និងខ្សែអាត់សម្លេង
របស់បុគ្គលម្នាក់ យកឈ្មោះ លោកឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានធ្វើការគំរាម ផ្ទាល់ទៅលោក ស៊ាង
ប៊ុនសុង ដើម្បីឱ្យលុបព័ត៌មាន ដែលបានផ្សព្វផ្សាយ ពាក់ព័ន្ធនឹងល្បែងស៊ីសងជល់មាន់តាមអនឡាញ ក្នុងចំណុចភូមិសាស្ត្រ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ស្រាប់តែចេញឈ្មោះ សែន ឧត្តម បានចូលមកខំមិន ក្នុង account facebook ផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយបានជេរប្រមាថ
យ៉ាងធ្ងន់ធ្ងរ និងបានផ្ញើសារជាសំឡេង តាមរយៈ meesenger
ជេប្រមាថនិងគំរាមកំហែង ដល់រូបខ្ញុំគ្រប់បែបយ៉ាង។ សូមបញ្ជាក់ថា បុគ្គលឈ្មោះ សែន ឧត្តម ត្រូវបានប្រជាពលរដ្ឋ ក្នុងស្រុកព្រៃកប្បាសនិងស្រុកសំរោង ថ្លែងមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌាថា: បុគ្គលនេះ តែងតែ ប្រព្រឹត្តផ្ទុយពី
វិជ្ជាជីវៈនិងក្រមសីលធម៌របស់សារព័ត៌មាន តែងតែឃុបឃិត និងក្រុមបើកល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងស្រុកព្រៃកប្បាសនិងស្រុកសំរោង ខេត្តតាកែវ។

ប្រភពបន្តទៀត កន្លងមក បុគ្គលនេះ
ក៏ធ្លាប់មានបញ្ហាជាមួយហ្នឹង មន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកសំរោងផងដែរនិងថែមទាំងបង្កបញ្ហាជាច្រើនក្នុងមូលដ្ឋានផងដែរ។ ពាក់ព័ន្ធ និងសារសំឡេង យកឈ្មោះលោកឡេង ប៊ុនឡុង
ទៅគម្រាម លោក ស៊ាង ប៊ុនសុង ដើម្បីឱ្យលុបព័ត៌មាន លោកឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានថ្លៃមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌាយើងថា <<សម្រាប់ព័ត៌មានខាងលើនេះ ខ្ញុំមិនបានដឹងអ្វីទាល់តែសោះ ពាក់ព័ន្ធនឹងបុគ្គល សែនឧត្តម យកឈ្មោះគាត់ ទៅនិយាយគំរាមចង់ប្តឹង អ្នកសារព័ត៌មាន ជារឿងរបស់គាត់ទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង>>។

ចុងបញ្ចប់ ខ្ញុំបាទ សុិន ខ្វាន់ឆា សូមស្នើសុំ ដល់ម្ចាស់អង្គភាពសារព័ត៌មាន ដែលលោក សែន ឧត្តម កំពុងបម្រើការក្នុងអង្គភាព សុំមេត្តាពិនិត្យមើល ឥរិយាបថអាកាប់កិរិយាមារយាទ
របស់បុគ្គលនេះផង និងស្នើសុំដល់ សមត្ថកិច្ចពាក់ព័ន្ធ សូមមានចំណាត់ការ លើបុគ្គល សែន ឧត្តម ដែលបានយកឈ្មោះមន្ត្រីរាជការ ទៅគំរាមកំហែង ដល់អ្នកសារព័ត៌មាន៕
ដោយ:សុិន ខ្វាន់ឆាទំនាក់ទំនងព័ត៌មាន:010840733/061881299

 









No comments:

Post a Comment

Pages