សូមអបអរសាទរ ដល់លោកហុកនោង ដែលត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សានិងជាមេឃុំព្រែកដំបូក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សូមអបអរសាទរ ដល់លោកហុកនោង ដែលត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សានិងជាមេឃុំព្រែកដំបូក

កំពង់ចាម៖នៅថ្ងៃចន្ទ័ទី០៤ខែកក្កដាឆ្នាំ២០២២ លោកហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ជំនួសមុខឱ្យ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាឃុំព្រែកដំបូក នាពេលព្រឹក ដែលមានសមាសភាពដូចខាងក្រោម÷។

1-លោក ហុក នោង ជាប្រធានក្រុមប្រឹក្សាឃុំ និង ជាមេឃុំ
2-លោក ផល វ៉ុន ជាសមាជិកក្រុមប្រឹក្សា និងជាជំទប់ទី១
3-លោក ស្វាយ រតនៈ ជាសមាជិកក្រុមប្រឹក្សា និងជាជំទប់ទី២
4-លោកស្រី គួង លីដា ជាសមាជិកក្រុមប្រឹក្សា
5-លោក ប៊ិន ស្រេង ជាសមាជិកក្រុមប្រឹក្សា
6-លោក រស់ សុជីវ ជាសមាជិកក្រុមប្រឹក្សា
7-លោក បាវ គឹមអាន ជាសមាជិកក្រុមប្រឹក្សា
8-លោក ចាន់ ផល ជាសមាជិកក្រុមប្រឹក្សា
9-លោក អឿន ឆេន ជាសមាជិកក្រុមប្រឹក្សា។

សូមជម្រាបថា នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អាណត្តិទី៥ បន្ទាប់ពីការបោះឆ្នោត នាថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ប្រកបដោយបរិយាកាសមាន លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធ៌ម និងគ្មានអំពើហឹង្សា ហើយលទ្ធផលនៃការបោះឆ្នោតនេះ ត្រូវបានប្រកាសជាផ្លូវការ ដោយ គ.ជ.ប កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ក្នុងចំណោមឃុំ-សង្កាត់ នៅទូទាំងប្រទេសចំនួនៈ១៦៥២ ដែលមានអសនៈសរុប ១១៦២២ ដែលស្ថិត ក្នុងចំណោមគណបក្សនយោបាយ បានចូលរួមប្រកួតប្រជែង១៧គណបក្ស មានតែ៩ គណបក្ស តែប៉ុណ្ណោះដែលទទួលបានអសនៈ។
 
ផ្នែកតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអ្នក តំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់ទាំងមូល ហើយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួនដើម្បីឲឆ្លើយតបទៅនឹងតម្រូវប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍រួមក្នុងឃុំ-សង្កាត់ ដោយស្មើភាព ដោយយុត្តិធ៌ម មានតម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ៕










No comments:

Post a Comment

Pages