ភ្នំពេញ៖បនល្បែងជល់មាន់ នៅទល់មុខម៉ុងឌីយ៉ាល់ ស្ថិតនៅក្នុងភូមិទី(១)ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងតែបើកដំណើរការយ៉ាងរលូន ក្នុងមួយសប្តាហ៌លេងពីថ្ងៃ គឺថ្ងៃពុធនិងថ្ងៃសុក្រ ដោយអស់លោកអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា(ពោល)សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរពាក់ព័ន្ធផងក៌មិនដឹង។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា?ទីតាំងល្បែងស៊ីសងមាន់ខាងលើនេះបានបើកលេង តាំងពីថ្ងៃរសៀល រហូតដល់យប់អាធ្រាត្រ ដោយក្រុមអ្នកញៀនល្បែងបាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវអឺងកងពេញកណ្តាលព្រៃ ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភ ជាខ្លាំងខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន។
ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់បនិងបង្ក្រាបសោះឡើយ?ទំនងបនល្បែងជល់មាន់ខាងលើនេះ សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាអាជ្ញាធរនិងសមត្ថកិច្ច រក្សា
ភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើងរបស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរពាក់ព័ន្ធអស់ហើយ ទើបបានជាអស់លោកបានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។ពាក់ព័ន្ធជុំករណីខាងលើនេះ លោកជាពីសី ចៅហ្វាយខណ្ឌទួលគោកបានប្រាប់(សាន់ដេ)តាមទូស័ព្ទថា?ចាំគាត់អោយប្រធានរដ្ខបាលខណ្ឌទួលគោកចុះមសហការដើម្បីមានវិធានការណ៌បង្ក្រាប ប៉ុន្តែផ្ទុយទៅវិញបែរជារក្សាភាពស្ងៀមស្ងាត់(ពោល)គឺបង្ក្រាបខ្យល់។
Home
Unlabelled
បនល្បែងជល់មាន់ នៅចំកណ្តាលខណ្ឌទួលគោក អាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្ថតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថភាព(ពោល)សង្ស័យជាឆ្នាំងបាយរបស់ពួកគាត់
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment