ម្ចាស់អាជីវកម្មស្ថានីយប្រេងឥន្ធន: នៅក្នុងខេត្តកណ្តាល បាននាំគ្នាដាក់ពាក្យបណ្តឹង ប្តឹងលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល រួមនិងបក្ខពួក ទៅអង្គភាពប្រឆាំងអំពើពុករលួយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ម្ចាស់អាជីវកម្មស្ថានីយប្រេងឥន្ធន: នៅក្នុងខេត្តកណ្តាល បាននាំគ្នាដាក់ពាក្យបណ្តឹង ប្តឹងលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល រួមនិងបក្ខពួក ទៅអង្គភាពប្រឆាំងអំពើពុករលួយ



(កណ្ដាល)៖ យោងបណ្តាញសារព័ត៌មានក្នុងស្រុកបាននាំគ្នាចេញផ្សាយជាបន្តបន្ទាប់ ពីករណី ម្ចាស់ស្ថានីយប្រេងឥន្ទនៈបានអះអាងថាៈ មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល ពិតជាបានជំរិតទារប្រាក់ ពីពួកខ្លួនប្រាកដមែន? ដោយក្នុងមួយកន្លែងៗ អស់ចាប់ពី២.០០០.០០០រៀល(ពីរលានរៀល) ទៅ១០.០០០.០០០រៀល(ដប់លានរៀល) ឯណោះ។ ហើយការជំរិតទារប្រាក់នេះ គឺធ្វើឡើងនៅពេលមន្ត្រីកាំកុងត្រូល ចុះពិនិត្យ«គុណភាព បរិមាណរង្វាស់រង្វាល់.ប្រេងសាំង» តាមបណ្ដាហ្គារ៉ាស់សាំងនានា! ក្រោមហេតុផលៈ ម្ចាស់ស្ថានីយប្រេងឥន្ទនៈ បន្លំគុណភាពពីសាំងធម្មតា.មកជាសាំងស៊ុបពែរ.លក់ខ្វះបរិមាណរង្វាស់រង្វាល់ចំនួនលីត្រ.ជាដើម។ល។

ប្រភពដ៌ដែរនោះបានលើកឡើងទៀតថា?(ម្ចាស់ស្ថានីយ៌ប្រេងឥន្ធន:) បើពួកខ្លួនមិនព្រមបង់លុយក្រោមតុ.តាមការទាមទារនោះទេ មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល នឹងធ្វើការផាកពិន័យ អស់ច្រើនចាប់ពី១០លានរៀល ទៅ២០លានរៀលឯណោះ ឬបិទស្ថានីយប្រេងឥន្ទនៈ របស់ខ្លួន លែងឱ្យលក់ដូរទៀតផង ។ជាងនេះទៅទៀត បើពួកខ្លួនរឹងរូសមិនព្រមអនុវត្តតាមការបង្គាប់បញ្ជា.ក្រុមមន្ត្រីនិងបញ្ជូនសំណុំរឿងទៅតុលាការមិនខាន!។កត្តាទាំងនេះហើយ ទើបម្នាក់ៗ ត្រូវបង្ខំចិត្តបង់លុយក្រោមតុ.ជូនមន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល ស្ទើគ្រប់គ្នា។

ពាក់ព័ន្ធនិងករណីខាងលើនេះលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល.បានបដិសេធចោល។ប៉ុន្តែជាមួយគ្នានោះ ក៍មានម្ចាស់ស្ថានីយប្រេងឥន្ទនៈចំនួន៤២ទីតាំង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល បាននាំគ្នាផ្ដិតមេដៃប្ដឹង លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល រួមនិងបក្ខពួក ទៅអង្គភាពប្រឆាំងអំពើពុករលួយ ACU.កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅទៀតផង!។សូមជម្រាបថា នៅក្នុងបណ្ដឹងនោះបានបញ្ជាក់ថាៈ ការចុះពិនិត្យ គុណភាពនិងរង្វាស់រង្វាល់ ប្រេងសាំង តាមបណ្ដាស្ថានីយប្រេងឥន្ទនៈ ពីសំណាក់មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល កាលពីកន្លងមក គឺជាការគាបសង្កត់ លើកយកកំហុសរបស់ម្ចាស់ស្ថានីយប្រេងឥន្ទនៈ មកបំភិត.បំភ័យ.សំឡុត.ដើម្បីកំណត់យកលុយក្រៅប្រព័ន្ធច្បាប់ បានរាប់លានរៀលក្នុងមួយកន្លែងៗ បណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ អាជីវករ ជាខ្លាំង!។

ក្នុងនោះ ភាគច្រើនគេកំណត់ឱ្យម្ចាស់ស្ថានីយប្រេងឥន្ទនៈ ប្រគល់លុយជូនមន្ត្រីកាំកុងត្រូល ដោយស្ងាត់ៗ មិនមានឯកសារ វិក្កយបត្រ ផាកពិន័យ.ពោលគឺហុចផ្ទាល់ដៃ.តែម្ដង។
ខណៈម្ចាស់ស្ថានីយប្រេងឥន្ទនៈខ្លះទៀត ក៍បានផ្ញើលុយជូនលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាលតាម«វីង»និង«ABA»ទៀតផង។រីឯម្ចាស់ស្ថានីយប្រេងឥន្ទនៈ នៅស្រុកកណ្ដាលស្ទឹង ឯនេះវិញ បានបញ្ជាក់ប្រាប់«ដើមរាំង» នៅព្រឹកទី១៤.០៧.២០២២ ថាៈមន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល ពិតជាបានជំរិតទារប្រាក់ ពីខ្លួនយកលុយ ដាក់ហោប៉ាវប្រាកដមែន ។ដោយពេលចុះពិនិត្យនោះ ក្រុមមន្ត្រីអះអាងថាៈ ស្ថានីយប្រេងឥន្ទនៈរបស់លោក លក់បន្លំគុណភាព ពីសាំងធម្មតា.មកជាសាំងស៊ុបពែរ.និងលក់ខ្វះមរិមាណរង្វាស់រង្វាល់ចំនួនលីត្រ។

ហេតុនេះត្រូវពិន័យចំនួន២០លានរៀល ដែលប្រឈមនិងបិទលែងឱ្យលក់ដូរទៀតផង ទន្ទឹមនិងនោះមន្ត្រីកាំកុងត្រូល បានព្រមានថាៈ បើខ្លួនរឹងរូស និងបញ្ជូនទៅតុលាការ។ក្រោយស្ដាប់ឮ ការបំភិតបំភ័យពីសំណាក់ មន្ត្រីកាំកុងត្រូលបែបនេះ ខ្លួនក៍សម្របសម្រួល បង់លុយជូនមន្ត្រីកាំកុងត្រូល ចំនួន៤.០០០.០០០រៀល(បួនលានរៀល)តែម្ដងទៅ។ ទើបក្រុមមន្ត្រីៈ មិនផាកពិន័យចូលរដ្ឋចំនួន២០លានរៀល និងមិនបិទកន្លែងលក់ដូររបស់ខ្លួន។ប្រភពដដែលបន្តថាៈ មិនមែនមានតែលោកម្នាក់ទេ ដែលបានបង់លុយជូនមន្ត្រីកាំកុងត្រូលបែបនេះ ពោលគឺៈ ម្ចាស់ស្ថានីយប្រេងឥន្ទនៈ ដទៃទៀត ក៍មានវាសនាមិនខុសពីរូបលោកដែរ គឺត្រូវបង់លុយទាំងអស់ចាប់ពី២.០០០.០០០រៀល(ពីរលានរៀលទៅ
១០.០០០.០០០រៀល(ដប់លានរៀល)ក្នុងមួយកន្លែងៗ។

ម្ចាស់ស្ថានីយប្រេងឥន្ទនៈ រូបនោះបន្តថាៈ មុននឹងខ្លួនបង់លុយឱ្យមន្ត្រីកាំកុងត្រូល គឺរូបលោកបានខលទូរស័ព្ទសួរ ម្ចាស់ស្ថានីយប្រេងឥន្ទនៈផ្សេងៗទៀត។ដោយគេប្រាប់ដូចៗគ្នាថាៈ សុទ្ធតែបានបង់លុយជូនមន្ត្រីកាំកុងត្រូល ដូចគ្នា ទើបរូបលោក សម្រេចបង់តាមគេតាមឯងដែរទៅ..!។រាល់ការចោទប្រកាន់ទាំងនេះ នៅថ្ងៃទី១៤.០៧.២០២២ លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល.បានបដិសេធប្រាប់«ដើមរាំង»ថាៈ លុយដែលលោកទទួលពីម្ចាស់ស្ថានីយប្រេងឥន្ទនៈ គឺជាលុយពិន័យទាំងអស់!។ចំពោះលេខកុង ABA របស់លោក ដែលទទួលប្រាក់ចំនួន៥០០$ រួមនិងក្រដាស(វីង)ទទួលលុយនោះ។លោក តូច ចៅកុយ ថាៈជាលុយពិន័យទេ ដែលម្ចាស់ស្ថានីយប្រេងឥន្ទនៈ បង់ខ្លះនៅខ្លះ មិនទាន់មកយកវិក្កយបត្រ ពីកន្លែងរបស់លោក ។ពាក់ព័ន្ធបណ្ដឹងទៅACUលោក តូច ចៅកុយ ថាៈមានអ្នកញុះញង់ ហើយលោកទើប និងដឹងទេ ខណៈACU ក៍ពុំទាន់កោះហៅរូបលោកចូលបំភ្លឺផងដែរ។


No comments:

Post a Comment

Pages