លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានជូនដំណើបងប្អូនអ្នកសារព័ត៌មានចំនួន០៨នាក់ ចូលរួមសវនាការ នៅសាលាដំបូងខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ។
ដែលពួកគាត់ជាប់ចោទពីបទ៖ ប្រមាថអ្នករាជការសាធារណៈ, ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទ ជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៥០២,៣០២,៦០៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅបរិវេណទីស្នាក់ការគយព្រែកចាក កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩កន្លងមក។
ក្នុងសវនាការនេះ មាន លោក អ៊ុម វ៉ារី ,លោក ឌីម ឈុនឡេង និង លោក អ៊ុក ពិសិដ្ឋ ជាមេធាវី ការពារអោយជនជាប់ចោទជាអ្នកកាសែត៖ ឈ្មោះ ហ៊ុន សុខា , ឈ្មោះ ស៊ាង ប៊ុនសុង , ឈ្មោះ ចន យូដេត, ឈ្មោះ កែវ សុផាត, ឈ្មោះ ជី ពេជ្រ, ឈ្មោះ ប៉ែន រ៉ា, ឈ្មោះ ឥន ប៊ុនធឿន និងឈ្មោះ អ៊ុង ប៊ុនឆោម។
សវនាការនេះ នឹងប្រកាសសាលក្រម នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២២ ខាងមុខ។សូមបញ្ជាក់ថា ក្រៅពីជូនដំណើរ ឃ្លាំមើលដំណើរការកាត់ក្តី លោកប្រធាន ទេស វិបុល បានចំណាយថវិកាថ្លៃហូបអារហារ និងឧបត្ថម្ភការធ្វើដំណើរដល់អ្នកកាសែតនិងមេធាវីផងដែរ។
Home
Unlabelled
ប្រធានសមាគម សេរីភាពអ្នកសារព័ត៌មានកម្ពុជា លោកទេស វិបុល បានជូនដំណើរបងប្អូនអ្នកសារព័ត៌មាន ចូលសវនាការ នៅសាលាដំបូងខេត្តកំពត
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment