តាកែវ៖ បនល្បែងស៊ីសង ដ៏ធំមួយកន្លែង តាមប្រព័ន្ធអនឡាញ ដែលគេមានការភ្នាល់បាល់ ភ្នាល់បៀ និងជល់មាន់ រួមនិងល្បែងជាច្រើនប្រភេទផ្សេងទៀត កំពុងបើកអោយក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យជាទីបំផុត។ សូមជម្រាបថាបនល្បែងខាងលើ ស្ថិតនៅជាប់ផ្ទះលក់សម្ភារចិញ្ចឹមមាន់ ផ្លូវ២៨ ភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (នៅខាងកើត ឈាងខាងត្បូងផ្សារតាកែវ) ដោយគេមានការ សង្ស័យថា ជាឆ្នាំងបាយរបស់លោកឥន មណ្ឌល អធិការក្រុងដូនកែវ ទើបបានជាមិនមានការទប់ស្កាត់និងបង្ក្រាប និងអនុវត្តតាម
គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភា របស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋដែលរស់នៅក្បែបនល្បែងខាងលើបាន ឱ្យដឹងថា ទីតាំងបនល្បែងខាងលើនេះ បានបើកលេងជាយូរយារណាស់មកហើយ មិនដែលមានសមត្ថកិច្ចណាមកបង្ក្រាបទេ? គឹបណ្តែតបណ្តោយអោយក្រុមអ្នកញៀនល្បែងចេញចូលទៅលេងយ៉ាងគគ្រឹកគគ្រេង មិនខ្វល់ពីការជាប់ទោសទណ្ឌបន្តិចណាសោះឡើយ?ដោយសកម្មភាពនិងទង្វើខាងលើនេះគេមានការសង្ស័យថា បនល្បែងខាងលើនេះអាចជាឆ្នាំងបាយរបស់លោកឥន មណ្ឌល អធិការក្រុងដូនកែវ។
ពាក់ព័ន្ធនិងករណីបនល្បែងខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរ ដល់លោកឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ និងលោកអ៊ូច ភា ចៅហ្វាយខេត្តតាកែវ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះបនល្បែងខាងលើផង ពីព្រោះបើសិនមានករណីបនល្បែងខាងលើនេះ នៅតែដំណើរការបន្តទៀតនោះ ក្រុមអ្នកញៀនល្បែងអាចនិងប្រព្រឹត្តិអំពើហឹង្សានៅក្នុងគ្រួសារ ឬក៌អាចឈានទៅដល់មានការលួចនិងឆប់ប្លន់ទៀតផង។គួរបញ្ជាក់ថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាដ៌តឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ត្រូវអនុវត្តនូវ គោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
សូមជម្រាបថា បើយោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖អ្នកញៀនល្បែងស៊ីសង ផ្អែកតាមមាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
មេបនល្បែងស៊ីសង ផ្អែកតាមមាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕
Home
Unlabelled
បនល្បែងស៊ីសងOnlineដុះស្លែដ៏ធំ (ខាងកើតឈាងត្បូងផ្សារតាកែវ) កំពុងបើកលេង យ៉ាងរលូនសង្ស័យជាឆ្នាំងបាយរបស់លោកឥន មណ្ឌល អធិការក្រុងដូនកែវ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment