កំពង់ចាម ៖ លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !។ ខ្ញុំបាទ មានសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមការអនុញ្ញាត សម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការទទួលបានសញ្ញាបត្របណ្ឌិតនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតស័ក្តិសមនឹងគំរូវីរភាព និងជា សមិទ្ធផលថ្មីមួយទៀតប្រកបដោយមោទនភាព កិត្យានុភាពជាតិយើង ដែលកើតចេញពីការខិតខំប្រឹងប្រែង ឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានសន្តិភាព ឯកភាពជាតិពេញបរិបូរណ៍ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ខ្ញុំបាទ សូមគោរពសម្ដែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈ និងស្នាដៃធំៗយ៉ាងច្រើនឥតគណនា និងអរគុណសន្តិភាព ដែលសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃ ប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាវីរកុលបុត្រខ្មែរស្នេហាជាតិមួយរូប ជានិច្ចកាលតែងតែគិតគូរដល់ផលប្រយោជន៍ជាតិជាធំ។
សម្ដេចបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព ការពារ កសាង អភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យកិត្យានុភាពជាតិ កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ ដែលជាសក្ខីភាពធ្វើឱ្យប្រជាពលរដ្ឋខ្មែរមើលឃើញកាន់តែច្បាស់នូវតួនាទី ជាមគ្គុទ្ទេសក៍ដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូររុងរឿងត្រចះត្រចង់ជានិច្ចនិរន្តរ៍។
ក្នុងឱកាសដ៏មហាប្រពៃនេះ ខ្ញុំបាទ សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ៕
Home
Unlabelled
លោកសុធាពិសិដ្ឋ ផ្ញើសារគោរពជូនពរ និងអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment