ទីតាំងបើកណេតមួយកន្លែង នៅចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក មហាជន មានការសង្ស័យថា បង្កប់ល្បែងចាក់បាល់បៀរការ៉ាត ខណះដែរសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់។ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទីតាំងបើកណេតមួយកន្លែង នៅចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក មហាជន មានការសង្ស័យថា បង្កប់ល្បែងចាក់បាល់បៀរការ៉ាត ខណះដែរសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់។




ភ្នំពេញ៖យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅតាមចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ននេះមានទីតាំងបើកណេត មួយកន្លែងស្ថិតនៅចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក
ខណ្ឌចំការមន រាជធានីភ្នំពេញ សង្ស័យបង្កប់ល្បែងស៊ីសង {ចាក់បាល់បៀរការ៉ាត} កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក
ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលដឹកនាំដោយលោកយិនសាន អធិការខណ្ឌចំការមន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ ។

ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងល្បែងណេត ដែលសង្ស័យថា បង្កប់ល្បែងចាក់បាល់បៀរការ៉ាត ខាងលើនេះ បានបើកលេងតាំងពីថ្ងៃត្រង់រហូតដល់យប់អាទ្រាធ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខាន ដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់ដាក់លុយសុីសាច់ហត់ឈាម គ្នា ជារៀងរាល់ថ្ងៃ បែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងណេតដែលគេសង្ស័យថា បង្កប់ចាក់បាល់បៀរការ៉ាត ខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកយិនសាន អធិការខណ្ឌចំការមន ផងក៌មិនដឹង។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងណេតដែលគេសង្ស័យថា បង្កប់ល្បែងចាក់បាល់បៀរការ៉ាត ខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? ដោយទីតាំងណេត
ដែលគេសង្ស័ថា បង្កប់ល្បែងចាក់បាល់បៀរការ៉ាត ខាងលើនេះ អាចទំនងជាឆ្នាំងបាយរបស់លោកយិនសាន ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែន ទើបបានជាលោកយិនសាន  បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
 មហាជនបានសំណូមពរដល់លោកសថេត ស្នងការរាជធានីភ្នំពេញ និងលោក ឃួងស្រេង អភិបាលរាជធាភ្នំពេញ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងណេត ដែលគេសង្ស័យថា បង្កប់ល្បែងចាក់បាល់បៀរការ៉ាត ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោល
នយោបាយ ភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។


No comments:

Post a Comment

Pages