ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅក្នុងស្រុកអន្លង់វែង សង្ស័យជាឆ្នាំងបាយរបស់លោក ស៊ូ នូវ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅក្នុងស្រុកអន្លង់វែង សង្ស័យជាឆ្នាំងបាយរបស់លោក ស៊ូ នូវ


ខេត្តឧត្តមានជ័យ÷ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យបានដឹងថា:មានទីតាំងល្បែងស៊ីសងជល់មាន់អនឡាញ ភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចប្រចាំការក្នុងមូលដ្ឋានមិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ។

ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ បានបើកលេង តាំងពីព្រឹករហូតដល់យប់អាធ្រាត្រ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃបែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកស៊ូនូវអធិការស្រុកអន្លង់វែង ផងក៌មិនដឹង។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ច រក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើងរបស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អាចទំនងជាឆ្នាំងបាយរបស់លោកស៊ូនូវ ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែនទើបបានជាលោកស៊ូនូវបានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។ពាក់ព័ន្ធជុំករណីខាងលើនេះ។
 
 មហាជនបានសំណូមពរដល់លោកហួត សុធីស្នងការខេត្តឧត្តមានជ័យ និងលោកប៉ែន កុសលចៅហ្វាយខេត្តឧត្តមានជ័យ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

No comments:

Post a Comment

Pages