ទីតាំងល្បែងស៊ីសងអាចោរជើង១(អាប៉ោង) នៅក្នុងឃុំជាំសង្កែរ សង្ស័យជាឆ្នាំបាយរបស់លោកសាយ ប៊ុនថន អធិការស្រុកភ្នំស្រួច - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទីតាំងល្បែងស៊ីសងអាចោរជើង១(អាប៉ោង) នៅក្នុងឃុំជាំសង្កែរ សង្ស័យជាឆ្នាំបាយរបស់លោកសាយ ប៊ុនថន អធិការស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មានទីតាំងល្បែងស៊ីសងខុសច្បាប់អាចោរជើង១(អាប៉ោង)កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅចំណុចភូមិភូមិក្បាលទឹក ឃុំជាំសង្កែរ ស្រុកភ្នុំស្រួច ខេត្តកំពង់ស្ពឺ ដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលដឹកនាំដោយលោកសាយ ប៊ុនថន អធិការស្រុកភ្នំស្រួច មិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ ។

ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានបើកលេងតាំងពីថ្ងៃត្រង់រហូតដល់យប់អាទ្រាធ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខាន ដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់ដាក់លុយសុីសាច់ហត់ឈាម គ្នាជារៀងរាល់ថ្ងៃ បែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកសាយ ប៊ុនថនអធិការស្រុកភ្នំស្រួចផងក៌មិនដឹង។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជ
រដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើងរបស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អាចទំនងជាឆ្នាំងបាយរបស់លោកសាយ ប៊ុនថន ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែនទើបបានជាលោកសាន ប៊ុនថន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
 មហាជនបានសំណូមពរដល់លោកសម សាមួនស្នងការខេត្តកំពង់ស្ពឺ និងលោក វីសំណាងចៅហ្វាយខេត្តកំពង់ស្ពឺ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។


No comments:

Post a Comment

Pages