ភ្នំពេញ៖នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ)បានរៀបចំការប្រកួតជជែកដេញដោលឆ្នាំ២០២២” វគ្គផ្តាច់ព្រ័ត្ររបស់សិស្សសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខានៃសាលា ប៊ែលធី អន្តរជាតិ។
ដែលបានប្រព្រឹត្តទៅរ ក្រោមប្រធានបទ “ការកំណត់អាយុក្នុងការសេពគ្រឿងស្រវឹង ដល់យុវជនគឺជាជម្រើសដ៏ល្អបំផុតក្នុងការទប់ស្កាត់ការញៀនគ្រឿងស្រវឹង" ដែលមានក្រុមស្របមកពី សាលា ប៊ែលធី អន្តរជាតិទី១៣ (សាខារង្វង់មូលកាំកូស៊ីធី) និងក្រុមបដិសេធ មកពីសាលា ប៊ែលធី អន្តរជាតិទី៥ (សាខាច្បារអំពៅ)។
សូមជម្រាបជូនថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពជំនាញនៃការត្រិះរិះពិចារណាតាមរយៈការជជែកដេញដោលក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗដែលពួកគេបានជួបប្រទះ ព្រមទាំងកសាងសមត្ថភាពសិស្សឱ្យមានភាពក្លាហានប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិ និងផ្តល់ឱកាសដល់សិស្សានុសិស្សផ្នែកចំណេះទូទៅក្នុងការបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈ។
Home
Unlabelled
សាលាអន្ដរជាតិប៊ែលធីទី៩ (សាខាស្ទឹងមានជ័យ បានរៀបចំកម្មវិធី ការប្រកួតជជែកដេញដោលឆ្នាំ២០២២” វគ្គផ្តាច់ព្រ័ត្រ
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment