មន្ត្រីអាវុធហត្ថខេត្តកំពង់ធំជាង១០នាក់ ត្រូវបានឃាត់ខ្លួន ករណីស្លាប់បុរសម្នាក់ពេលធ្វើប្រតិបត្តិការចុះបង្ក្រាបល្បែងជល់មាន់តាមអនឡាញ(ទូរទស្សន៍) - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មន្ត្រីអាវុធហត្ថខេត្តកំពង់ធំជាង១០នាក់ ត្រូវបានឃាត់ខ្លួន ករណីស្លាប់បុរសម្នាក់ពេលធ្វើប្រតិបត្តិការចុះបង្ក្រាបល្បែងជល់មាន់តាមអនឡាញ(ទូរទស្សន៍)

ខេត្តកំពង់ធំ៖នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ប្រាប់នៅមុននេះបន្តិចព្រលប់ថ្ងៃទី៩ ខែសីហា ថា មន្ត្រីអាវុធហត្ថខេត្តកំពង់ធំចំនួនជាង១០នាក់ ត្រូវបានឃាត់ខ្លួន និងផ្អាកការងាររបស់គាត់ បានន័យថា ព្យួរការងារសិន ដើម្បីបើកឲ្យការស៊ើបអង្កេតរបស់គណៈកម្មការចំពោះកិច្ចស្រាវជ្រាវជុំវិញករណីការស្លាប់បុរសម្នាក់នៅពេលធ្វើប្រតិបត្តិការចុះបង្ក្រាបល្បែងជល់មាន់តាមអនឡាញ។ទន្ទឹម​នឹង​នេះ​ លោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងមុននេះបន្តិចដែរថា លោកសូមផ្ដាំផ្ញើទៅសាធារណជន ចំពោះករណីខាងលើនេះ សូមកុំទាន់កាត់ក្តីមុនការស្រាវជ្រាវឲ្យបានល្អិតល្អន់ផងនោះ។

លោកបានបញ្ជាក់ទៀតថា ចំពោះលោកផ្ទាល់ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា មិនកាន់ជើងអ្នកខុសនឹងអ្នកខូចទេ នៅពេលដែលអធិការកិច្ចលើផ្ទៃប្រទេសធ្វើការស្រាវជ្រាវ ឃើញថាមានសាក្សី ភស្តុតាង គ្រប់គ្រាន់ ដែលបញ្ជាក់ថា កម្លាំងរបស់លោកធ្វើឲ្យស្លាប់ពិតប្រាកដមែន លោកសូមអនុវត្តតាមច្បាប់ជាធរមាន។យោងទៅតាមសម្តីបងប្អូនសាច់ញាតិ ជនរងគ្រោះនៃសពថា ឈ្មោះ សួង ឌ័ន ភេទប្រុស អាយុ៤៧ឆ្នាំ ជាអនុភូមិក្រវ៉ា កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ ខេត្តកំពង់ធំ ឃើញមានកម្លាំងអាវុធហត្ថចាប់ខ្លួននៅទីតាំងហាងកាហ្វេជល់មាន់តាមអនឡាញ(ទូរទស្សន៍)៕


No comments:

Post a Comment

Pages