ខេត្តពោធិ៍សាត់៖មហាជនបានលើកឡើងថា មានទីតាំងបនល្បែងមាន់ជល់ និងអាប៉ោងតាមអនឡាញ បង្កប់ក្នុងតារាងបាល់ទះដែលមានទីតាំងស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ កំពុងតែពេញនិយមនិងបើកដំណើរការយ៉ាងរលូន ដោយក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំគ្នាលេងភ្នាល់ដាក់លុយ ដោយបានស្រែករំពងអឺងកង មិនរំខានដល់ត្រជាក់អាជ្ញាធរ និងគ្មានខ្វល់ខ្វាយពីទោសទណ្ឌបន្តិចណាទាល់តែសោះ។
មហាជនខាងលើបានលើកឡើងថា ទីតាំងបនល្បែងស៊ីសងអាប៉ោង និងមាន់ជល់តាមអនឡាញខាងលើនេះ ទំនងមានបារមីខ្លាំងហើយមើលទៅ ទើបបានជាលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវ៉ាញ មិនហ៊ានចុះបង្ក្រាប ឬទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយហើយមើលទៅ? ទើបបានជាលោកតាន់ គារិទ្ធមិនមានចាត់វិធានការទប់ស្កាត់និងបង្ក្រាប និងមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
មហាជនខាងលើបានលើកឡើងទៀតថា ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថកិច្ចជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ។សូមជម្រាបថាល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។
ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះ អង្គភាពសារព័ត៌មានយើង បានធ្វើការ ទំនាក់ទំនង ទៅកាន់លោកតាន់
គារឹទ្ធ អធិការស្រុកភ្នំក្រវាញ លោកបានត្រឹមតែឆ្លើយថា ខ្ញុំនឹងអោយកម្លាំងចុះទៅពិនិត្យមើល និងសុំឲ្យសារព័ត៌មានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ឃុំលាច។ចំណែកលោកមេប៉ុស្តិ៍ឃុំលាច បានថ្លែងមកកាន់សារព័ត៌មានយើងថា ខ្ញុំកំពុងចុះក្នុងសហគមន៍ ពាក់ព័ន្ធនឹងករណីទីតាំងល្បែងស៊ីសងខាងលើ លោកនឹងសុំគោលការណ៍ទៅលោកអធិការស្រុក។
មហាជនបានសំណូមពរដល់លោក ស ថេងស្នងការខេត្តពោធិ៍សាត់ និងលោកជាវ តាយ ចៅហ្វាយខេត្តពោធ៌សាត់មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា៕
Home
Unlabelled
មហាជនសំណូមពរ ដល់លោកសថេងនិងលោកជាវតាយ មេត្តាជួយទប់ស្កាត់និងបង្ក្រាបបនល្បែងអាប៉ោង និងមាន់ជល់អនឡាញ នៅក្នុងស្រុកភ្នំក្រវ៉ាញ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាព
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment