ខេត្តព្រៃវែង៖ប្រជាពលរដ្ឋ រាប់រយគ្រួសារ រស់នៅស្រុកកំពង់ត្របែក ស្រែករកអាជ្ញាធរជួយផង តាមរយៈអ្នកយកព័ត៌មានយើងថា លោក ជឹម សុខ កំពុងតែធ្វើព្យុះ ធ្វើភ្លៀង ទៅលើប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត លក់សត្វគោ និងក្របី ចិញ្ចឹមដោយខ្លួនឯងទៅឈ្មួញវៀតណាម ១ក្បាល ឬ ២ក្បាល បែរជាត្រូវតែបង់ប្រាក់ឲ្យទៅក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ ទើបអាចនាំគោចេញទៅលក់ឲ្យជនជាតិវៀតណាមបាន។
តេីក្រុមហ៊ុនលោក ជឹម សុខ ទទួលបានសេចក្តីអនុញ្ញាតអាជីវកម្ម ឬ អាជ្ញាប័ណ្ណផ្ដាច់មុខនាំចេញ គោ ក្របី ពីអ្នកណា ស្ថានប័នណា ទេីបហ៊ានទារលុយស្រស់ ឆៅៗ គ្មានអាណិតប្រជាពលរដ្ឋដែលខ្វះខាតបែបនេះ ឬ មួយបានភ្លេីងខៀវពីមន្ត្រីស័ក្កធំក្នុងទេដឹង។កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ច្រកទ្វារស្វាយអាង៉ោង ព្រំប្រទល់កម្ពុជា-វៀតណាម ឃេីញថាមានប្រជាពលរដ្ឋជាច្រើនបាន តម្រង់ជួរបង់លុយដោយទឹកភ្នែក តែស្រែកយំមិនចេញ ដោយពោលថា៖ (ធ្វើម្ដេចយេីងក្រ)ប្រជាពលរដ្ឋម្នាក់បានលេីកឡេីងថា លោក ជឹម សុខ និងបក្ខពួក គូរគន កំពុងសន្ងំកេីបលុយគោនាំចេញពីប្រជាជនកម្ពុជា មានកុងត្រូលចំនួនបីកន្លែង ដោយមួយកន្លែងៗ តម្រូវឲ្យបង់ប្រាក់ចំនួន.១០ម៉ឺនរៀល ទើបចេញទៅលក់បាន។
នេះមិនខុសពីធ្វើស្រែលេីខ្នងរាស្រ្តទេអី យោងតាមការលេីកឡេីងរបស់លោក ម៉ាប់ ជាពលរដ្ឋរស់នៅទីតាំងខាងលេី ហេីយលោកបានបន្ដប្រាប់ភ្នាក់ងារព័ត៌មានទៀតថា បច្ចុប្បន្នប្រជាពលរដ្ឋយើងរស់នៅតំបន់នេះ មានការលំបាកខ្លាំងណាស់ លោកមានសត្វគោចិញ្ចឹមផ្ទាល់ខ្លួនឯង ហើយមានបំណងចង់យកទៅលក់ឲ្យវៀតណាម គឺត្រូវចំណាយលុយអស់មិនតិចទេ គឺកូនចៅលោកជឹម សុខ និងបក្ខពួក ទារយកលុយពីប្រជាពលរដ្ឋបានយ៉ាងចាស់ដៃ ដើម្បីយកមកដាក់ហោប៉ៅទៅបំពេញសេចក្ដីត្រូវការរបស់ខ្លួន ធ្វើមាន ធ្វើបាន កឹបកេងចំណូលរដ្ឋដោយមិនញញើតអ្នកណាឡេីយ។
មិនតែប៉ុណ្ណោះទេ ក្រុមហ៊ុនលោកជឹមសុខដូចជាអាងយ៉ាង កាងបិទ មិនអោយមានក្រុមហ៊ុនណាមកនាំចេញគោ ក្របី បានឡេីយបើទោះបីក្រុមហ៊ុនផ្សេងទាំងនោះ មានអាជ្ញាប័ណ្ឌគ្រប់គ្រាន់ពីក្រសួងដែលពាក់ព័ន្ធបែបណាក៏ដោយ ក៏កូនចៅរបស់លោកឧកញ៉ា មិនឈឺក្បាលឡើយ ប្រហែលជាលោក ជឹម សុខ បានឃុបឃឹតបែបលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ ទៅលើមន្ត្រីជំនាញក្នុងព្រៃវែងគ្រប់ថ្នាក់។ទឹកភ្នែករាស្ត្រ គឺជាទឹកភ្នែកសម្ដេចតេជោ ទុក្ខលំបាក របស់រាស្ត្រ ជាទុក្ខលំបាក របស់សម្ដេចតេជោ ប៉ុន្តែមន្ត្រីធ្វើហីមិនខ្វល់ មិនស្ដាយសន្លឹកឆ្នោតដែលពលរដ្ឋបោះជូនគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ប្រឹងប្រែងកន្លងមកទេ។ប្រជាពលរដ្ឋបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាក់ព័ន្ធ មេត្តាជួយចុះ ត្រួតពិនិត្យទៅលើក្រុមហ៊ុនលោកជឹម សុខ មួយនេះផង ទើបប្រជាពលរដ្ឋបានរកស៊ីចិញ្ចឹមជីវិតក្នុងគ្រួសារបានរស់បានខ្លះ។
Home
Unlabelled
ប្រជាពលរដ្ឋស្រែកយំ ខណះលោក ជឹម សុខ ធ្វើរអំពេីភ្ជុះភ្លៀងមកលើប្រជាពលរដ្ឋ ក្នុងមុខជំនួញសត្វគោក្របី
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment