ភ្នំពេញ៖ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានជួបសំណេះសំណាលជាមួយ ក្មួយៗ ជាកូនរបស់បុគ្គលិកក្រុមហ៊ុន ប៊ែលធី សំណង់ ដែលបានទទួលអាហារូបរណ៍សិក្សានៅសាលា ប៊ែលធី អន្តរជាតិ រួមទាំងផ្តល់ជូន សៀវភៅពុម្ភ (ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ) ឯកសណ្ឋាន និងសម្ភារៈសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣។
អ៊ំសូមលើកទឹកចិត្តក្មួយៗទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាសិស្សពូកែ មានសមត្ថភាពខ្ពស់ និងមានការងារល្អនាពេលអនាគត។ជាពិសេស ក្មួយៗត្រូវធ្វើជាកូនល្អ ចេះតបស្នងសងគុណ ឪពុកម្តាយរបស់ក្មួយៗ ដែលពួកគាត់ខិតខំប្រឹងប្រែងធ្វើការដោយប្រើកម្លាំង និងធ្វើការក្រោមកម្តៅរាល់ថ្ងៃ គឺព្រោះតែចង់ឃើញក្មួយៗ ដែលជាកូន ជាក្តីសង្ឃឹមរបស់ពួកគាត់ មានអនាគតល្អ និងមានឱកាសសិក្សារៀនសូត្របានចប់ចុងចប់ដើម។
សូមក្មួយៗចាំថា បើទោះបីជា ឪពុកម្តាយរបស់ក្មួយៗ ជាបុគ្គលិកសំណង់ ដែលត្រូវធ្វើការដោយកម្លាំង និងក្រោមកម្តៅថ្ងៃក៏ពិតមែន ប៉ុន្តែក្មួយៗពិតជាមានសំណាងជាងពួកគាត់ខ្លាំងណាស់ ព្រោះក្មួយៗមានឱកាសបានមកសិក្សានៅសាលាដ៏ល្អ ហើយក៏ជាសាលាដែល ឪពុកម្តាយរបស់ក្មួយៗ ជាអ្នកសាងសង់ដោយផ្ទាល់ផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំប៊ែលធី គ្រុប អ៊ំសូមជូនពរក្មួយៗទាំងអស់ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងរៀនបានចប់ចុងចប់ដើម ពីថ្នាក់មធ្យមសិក្សា និងបន្តដល់ថ្នាក់ឧត្តមសិក្សា ដោយចេះតស៊ូ ព្យាយាម និងអំណត់អត់ធ្មត់នៅក្នុងជីវិត ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
Home
Unlabelled
ឯកឧត្តមបណ្ឌិត លី ឆេង ជួបសំណេះសំណាលជាមួយ ក្មួយៗ ជាកូនរបស់បុគ្គលិកក្រុមហ៊ុន ប៊ែលធី សំណង់ដែលបានទទួលអាហារូបរណ៍សិក្សានៅសាលា ប៊ែលធី អន្តរជាតិ រួមទាំងផ្តល់ជូន សៀវភៅពុម្ភ (ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ) ឯកសណ្ឋាន និងសម្ភារៈសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment