គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង” - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង”


ភ្នំពេញ៖អបអរសាទរ  ឯកឧត្តមបណ្ឌិត រ៉េត ច័ន្ទធន  ដែលបានខិតខំសិក្សាស្រាវជ្រាវអស់រយៈពេល ៥ឆ្នាំ និងបានបញ្ចប់ការការពារបរិមាធិប្បាយថ្នាក់បណ្ឌិត (PhD Dissertation) ជំនាន់ទី១ ប្រកបដោយជោគជ័យ លើជំនាញរដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ “ការអភិវឌ្ឍការធានាគុណភាពផ្ទៃក្នុង និងលទ្ធភាពការងារ” ។

ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨  ខែកញ្ញា ឆ្នាំ២០២២ នៅសាលសហសិក្សាជាន់ទី១៥ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង)។ សូមជូនពរឱ្យទទួលបានជោគជ័យនៅក្នុងជីវិត និងក្លាយជាថ្នាក់ដឹកនាំដ៏ល្អសម្រាប់ប៊ែលធី គ្រុប ក៏ដូចជាប្រទេសជាតិផងដែរ។

សូមជម្រាបជូនថា ដើម្បីបញ្ចប់ថ្នាក់បណ្ឌិតជាស្ថាពរ និស្សិតថ្នាក់បណ្ឌិតទាំងអស់ត្រូវ៖។១-សិក្សា ១២មុខវិជ្ជា (12 Subjects) ស្មើនឹង ៣៦ក្រេឌីត។២-ស្នើសុំការឯកភាពលើ ប្រធានបទដែលត្រូវសិក្សាស្រាវជ្រាវ និងសាស្ត្រាចារ្យណែនាំ
៣-រៀបចំ និងការពារគម្រោងស្រាវជ្រាវ (Research Proposal)។៤-ត្រូវបង្ហាញ និងការពារអំពីការរីកចម្រើននៃការស្រាវជ្រាវ (Progressive Defense)។៥-ត្រូវសរសេរនិក្ខេបបទឱ្យបានយ៉ាងតិច ៥ម៉ឺនពាក្យឡើងទៅ និងការពារបញ្ចប់ដោយជោគជ័យ។(Final Defense of Research Dissertation) និង។៦-ជាចុងក្រោយ ត្រូវបោះពុម្ពស្នាដៃស្រាវជ្រាវ (Publication) របស់ខ្លួន។













No comments:

Post a Comment

Pages