មហាជសំណូមពរ ដល់លោកហួត សុធី ស្នងការខេត្តឧត្តរមានជ័យ សូមមេត្តា មានវិធានការណ៌ តាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញ មួយកន្លែងនៅ ឃុំត្រពាំងប្រាសាទ ដែលសង្ស័យថា ជាឆ្នាំងបាយរបស់លោកអ៊ូច ម៉ៅ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជសំណូមពរ ដល់លោកហួត សុធី ស្នងការខេត្តឧត្តរមានជ័យ សូមមេត្តា មានវិធានការណ៌ តាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញ មួយកន្លែងនៅ ឃុំត្រពាំងប្រាសាទ ដែលសង្ស័យថា ជាឆ្នាំងបាយរបស់លោកអ៊ូច ម៉ៅ


ឧត្តរមានជ័យ៖យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងប្រាសាទ  ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះមានទីតាំងល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលដឹកនាំដោយលោកអ៊ូច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ ។

ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងល្បែងស៊ីសងខាងលើនេះ បានបើកលេងតាំងពីថ្ងៃត្រង់រហូតដល់យប់អាទ្រាធ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខាន ដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់ដាក់លុយសុីសាច់ហត់ឈាម គ្នា ជារៀងរាល់ថ្ងៃ បែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកអ៊ូច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ ផងក៌មិនដឹង។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងខាងលើនេះ អាចទំនងជាឆ្នាំងបាយរបស់លោកអ៊ូច ម៉ៅ  ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែនទើបបានជាលោកអ៊ូច ម៉ៅ បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
 មហាជនបានសំណូមពរដល់លោកហួត សុធីស្នងការខេត្តឧត្តរមានជ័យ  មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

No comments:

Post a Comment

Pages