ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ដើរឆក់ត្រី ត្រូវបានប្រជាការពារបាញ់គម្រាម តែខុសបច្ចេកទេសត្រូវជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ។ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ០០ នាទីទាបភ្លឺថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅចំណុចវាលស្រែក្នុងភូមិព្រីង ឃុំចក ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុខាងលើបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្រជាការពារបាញ់ស្លាប់នោះឈ្មោះ ប៊ូ ហ៊ុនលាង ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅក្នុងភូមិព្រីង ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ហើយប្រជាការពារភូមិនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ ជនបង្ករបានរត់គេចខ្លួនបាត់។
ពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងបានព្យាយាមទាក់ទងទៅលោក អន សំអុន មេប៉ិស្តិ៍រដ្ឋបាលឃុំចក ជាច្រើនលើកច្រើនសារតាមរយ:លេខទូរស័ព្ទ ០៩៧៣៤៤១៦១៦ ដែរ តែលោកមេប៉ុស្តិ៍មិនលើកទទួលទូរស័ព្ទនោះទេ។បញ្ហានេះដែរលោកវរសេនីយ៍ឯក វង្ស សុភី អធិការនគរបាលស្រុកអូរាំងឳបានអោយដឹងថា "បាទបង ជំនាញបានអនុវត្តនីតិវិធីហេីយបង"៕
Home
Unlabelled
សំណុំរឿងប្រជាការពារបាញ់គម្រាម តែជ្រុលត្រូវជនរងគ្រោះស្លាប់ នគរបាលខេត្តត្បូងឃ្មុំកំពុងបន្តនិតិវិធី !
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment