ប្រជាពលរដ្ឋ នៅក្នុងស្រុកស្រីសន្ធរ សូម ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម ដែលមានចំណាត់ការ ដូចភ្លៀងរលឹម ក្នុងការទប់ស្កាត់និងបង្ក្រាប មុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀន បានទាន់ពេលវេលា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្រជាពលរដ្ឋ នៅក្នុងស្រុកស្រីសន្ធរ សូម ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម ដែលមានចំណាត់ការ ដូចភ្លៀងរលឹម ក្នុងការទប់ស្កាត់និងបង្ក្រាប មុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀន បានទាន់ពេលវេលា

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង ០០ នាទី នៅចំណុចភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ តាមរយ:អាខោនហេ្វសប៊ុកមួយមានឈ្មោះ Seang BunSong បានបង្ហោះកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ អំពីអ្នកជួញដូរ និងប្រើប្រាស់ ថ្នាំញៀន នៅភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានរូបភាពមុខសញ្ញាសង្ស័យបង្ហោះជាប់ជាមួយ ។

ពេលនោះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកពោធិ៍ រួមជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ប៉ាក ជាតិ ឋាន: អធិការនគរបាលស្រុកស្រីសន្ធរ  បានចុះទៅដល់ចំណុចកើតហេតុខាងលើ និងបានហៅមុខសញ្ញាសង្ស័យសួរនាំ និងបានធ្វើតេស្តទឹកម៉ូត ជាលទ្ធផល មានជាប់សារធាតុញៀនវិជ្ជមាន ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ប្រុស

   ១.ឈ្មោះខន ភក្តីភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។២.ឈ្មោះហាក់ ដារ៉ា ហៅ ខ្លាភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិទូរីកណ្តាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៣.ឈ្មោះ អ៊ាត អ៊ូខុង ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៤.ឈ្មោះ ឈាង គីមឡាយ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ករណីខាងលើ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ និងបានដកហូតវត្ថុតាង: ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
លុះរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការខាងលើទៅសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ។

និងសម្របសម្រួលដោយលោកសុធាពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ប្រុស៖។១.ឈ្មោះ ព្រិល សុផលភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិខ្នា ឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។២.ឈ្មោះ ឡាត់ សីហា ហៅ ខ្វេ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៣.ឈ្មោះ ហ៊ន ភាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងទ្បាន មានទីលំនៅភូមិពោធិ៍ឃុំស្វាយពោធិ៍  ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

៤.ឈ្មោះ អំុ បូរី ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។  
៥.ឈ្មោះ រស់ ធី ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឈើលទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល  ។សមត្ថកិច្ចយើងបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០កញ្ចប់,ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន,ឧបករណ៍សេពគ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានខ្លួនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមមានឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម។លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។លោកសុធា ពិសិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។លោកហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

ដែលមានចំណាត់ដូចភ្លៀងរលឹម ក្នុងការទប់ស្កាត់និងបង្ក្រាបបានក្រុមមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀន ដ៌សកម្មនៅក្នុងអាណាច្រស្រុកស្រីសន្ធរខេត្តកំពង់ចាម(ពោល)គឺថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអនុវត្តនូវគោលនយោបាយភូមិ,ឃុំសង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ ធ្វើអោយប្រជាពលរដ្ឋ នៅក្នុងអាណាចក្រខេត្តកំពង់ចាម រស់នៅប្រកបដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។







No comments:

Post a Comment

Pages