ឯកឧត្ដម ឯកឧត្តម​ ម៉ែន​ វិបុល​អភិបាលខេត្តស្វាយរៀងបានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម អាន់ឌ្រីយ៉ាស វីរ៉ាស (H.E Andreas VYRAS) អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្ដម ឯកឧត្តម​ ម៉ែន​ វិបុល​អភិបាលខេត្តស្វាយរៀងបានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម អាន់ឌ្រីយ៉ាស វីរ៉ាស (H.E Andreas VYRAS) អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប


ខេត្ដស្វាយរៀង៖ នាព្រឹក១ថ្ងៃសុក្រ ០៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម ឯកឧត្តម​ ម៉ែន​ វិបុល​អភិបាលខេត្តស្វាយរៀងបានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម អាន់ឌ្រីយ៉ាស វីរ៉ាស (H.E Andreas VYRAS) អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប ។ អញ្ជេីញចូលរួមក្នុងឱកាសនោះរួមមាន​ ប្រតិភូអមដំណេីរឯកឧត្តមអភិបាលក្រុងឡាណាកា​ ឯកឧត្តមអភិបាលរងខេត្ត​ លោកប្រធានមន្ទីរសាធារការ​ និងដឹកជញ្ជូនខេត្ត​ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត​ លោកប្រធានសភាពាណិជ្ជកម្មកម្មខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ និងមន្ត្រីពាក់ពន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះឯកឧត្ដម អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប  បានថ្លែងនូវការអរគុណឯកឧត្ដម​ ម៉ែន​ វិបុល​ អភិបាលខេត្ត ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅក្នុងជំនួបនាថ្ងៃនេះ ដែលឯកឧត្ដម និងក្រុមការងារទទួលបាននូវធាតុចូលជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍ ស្ថានភាពវិនិយោគ និងសក្ដានុពលសំខាន់ៗនានារបស់ខេត្ត ហើយឯកឧត្ដមនឹងនាំយកព័ត៌មានទាំងនេះជូនដល់អ្នកវិនិយោគដើម្បីសិក្សាពីឱកាសក្នុងការវិនិយោគនៅខេត្តស្វាយរៀង ។មានប្រសាន៍ទៅកាន់ឯកឧត្តមអភិបាលក្រុងឡាណាកា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាព​ទីតាំងភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ ១០ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រនិងសេវាកម្មនានាជាច្រើនទៀត។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន  និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង នាពេលកន្លងមកដោយ​ បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការសម្រេចបាននូវភាពស៊ាំសហគមន៍គ្រប់ដណ្ដប់ពេញលេញនៅទូទាំងខេត្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងយ៉ាងហោច ៣ដូស ជូនប្រជាពលរដ្ឋ និងកំពុងបន្តចាក់ដូសជំរុញ ដូសទី៤ និងដូសទី៥បន្ថែមទៀត ស្របតាមការដឹកនាំ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ជាចុងបញ្ចប់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្តមអភិបាលក្រុងឡាណាកា ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកទស្សនកិច្ចក្នុងខេត្តស្វាយរៀង​ដេីម្បីសិក្សាស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម​ និងការវិនិយោគ​ ក្នុងនាមរដ្ឋបាលសង្ឃឹមជឿជាក់ថាក្រុងឡាណាការនៃសាធារណៈរដ្ឋស៉ីបនិងក្លាយជាដៃគូដ៏ល្អមកបណ្តាក់ទុនវិយោគ​នៅលេីទឹកដីខេត្តស្វាយរៀងនាពេលខាងមុខ ៕

 














No comments:

Post a Comment

Pages